គ្រឺតដល់ហើយ! មើលរូបភាពនេះហើយ បានដឹងថា ឆលី កូនប្រុស ឱក សុគន្ធកញ្ញា កូរខ្លាំងប៉ុណ្ណា, ហត់ពេក ដល់ថ្នាក់ ម៉ាក់ៗ និយាយ ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកឡើងវិញបន្តិចផងដែរថា មហាជនជាច្រើន ប្រហែលជានៅចាំ ក្រោយរៀបការ តារាចម្រៀង​ ដ៏ល្បីឈ្មោះ ប្រចាំផលិតកម្មរស្មីហង្សមាស ឱក សុគន្ធកញ្ញា បានសម្រាលកូនប្រុសម្នាក់ ដ៏គួរឲ្យស្រឡាញ់ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ ទំាងម្តាយ និងកូន គឺមានសុខភាពល្អខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាដ៏មានប្រជាប្រិយភាពរូបនេះ កំពុងសារក្តីសុខយ៉ាងខ្លាំង ជាមួយគ្រួសារដ៏តូចមួយរបស់ខ្លួន មានស្វាមី និងកូនប្រុសសំណព្វ អុឹង បញ្ញាបុត្រ ហៅឆលី នោះ។ ទោះបីជា តារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមី រវល់ខ្លាំងប៉ុណ្ណាក៏ដោយក្នុងការងារ ក៏មិនដែលភ្លេចឡើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងការនាំ ឆលី ដើរលេងតាមកន្លែងកម្សាន្តជាញឹកញាប់ ប្រកបដោយភាពសប្បាយរីករាយ និងកក់ក្តៅយ៉ាងខ្លាំង ព្រមទំាងបានផ្តិតយករូបភាពស្អាតៗមកបង្ហាញអ្នកគាំទ្ររបស់ខ្លួនថែមទៀត មើលទៅក្រុមគ្រួសារ របស់ កញ្ញា ពិតជាមានសុភមង្គលខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខានឃើញយូរ ឆលី ប្រែមុខមាត់ច្រើនណាស់ គួរឲ្យគ្រឺតដល់ហើយ។ ជាក់ស្តែង នៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក មើលហើយហត់ជំនួស សូម្បីតែ ឱក សុគន្ធកញ្ញា ក៏និយាយបែបនេះដែរថា “សកម្មភាព check in របស់ Charlie និយាយទៅដេញចាប់ចង់ខ្យល់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញរូបទំាងនេះ អត់ចាំយូរឡើយ ហ្វេនៗជាច្រើនបានចូល comment ថា ៖ ស្អាតណាស់ អាយដល, ក្នាញ់ម្ល៉េះ ឆលី, ចេះដើរលឿនណាស់បង, ស្រឡាញ់ឆលីណាស់។ ព្រមទំាងនៅមានពាក្យជាច្រើនទៀត ដែលបង្ហាញក្តីស្រឡាញ់ពេញបេះដូង ចំពោះ​ ឆលី។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត តោះនាំគ្នា ទៅមើលរូបភាពស្អាតៗទំាងអស់គ្នា ថា ឆលី រពិស យ៉ាងណានោះ ៖

Leave a Reply