ស្វីតណាស់! គ្រាន់តែអានសារ គូម៉ា ជូនពរគូស្នេហ៍ថ្ងៃកំណើត ក៏រំភើបជំនួស…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពីមួយថ្ងៃទៅមួយថ្ងៃចំណងស្នេហ៍របស់តារាចម្រៀង គូម៉ា និង តារាសម្តែង ម៉ៅ គឹមធីតា កាន់តែផ្អែមល្ហែម និង ស៊ីជម្រៅ យ៉ាងណាមិញគ្រាន់តែអានសាររបស់តារាចម្រៀងរូបនេះជូនពរគូស្នេហ៍នៅក្នុងថ្ងៃខួបកំណើត ក៏មានអារម្មណ៍ថាមានក្តីសុខនិងផ្អែមល្ហែមជាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះជាមមាញឹកនៅក្នុងការងារក៏ពិតមែនតែ គូម៉ា មិនភ្លេចជូនពរមនុស្សពិសេសរបស់ខ្លួននៅក្នុងខួបកំណើតផងដែរ ដោយសារនោះមានអត្ថន័យថា «Happy BD to u huni រីករាយថ្ងៃកំណើតណាអូនសម្លាញ់ បងសូមជូនពរឱ្យអូនមានសុខភាពល្អ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានសម្រស់កាន់តែស្អាត cute គួរឱ្យស្រឡាញ់ សូមឱ្យអូនជួបតែរឿងល្អៗក្នុងជីវិតជោគជ័យគ្រប់ភារកិច្ចកាងារ ប៉ងប្រាថ្នាអ្វីបានសម្រេចដូចបំណង លុយហូរចូលឱ្យច្រើនៗណា និង ជូនពរឱ្យពួកយើងទាំងពីរឆាប់សម្រេចនូវក្ដីស្រមៃរបស់ពួកយើងទាំងពីរ I love u my love » ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងសារដ៏ផ្អែមល្ហែមទាំងនេះគេមិនទាន់ដឹងថាតារាចម្រៀងសម្បុរស្រអែមរូបនេះនឹងត្រៀមកាដូពិសេសអ្វីសម្រាប់គូស្នេហ៍ស្រីស្អាត ម៉ៅ គឺមធីតា នៅក្នុងថ្ងៃខួបកំណើតឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនមានអ្វីចម្លែកទេ ព្រោះកន្លងមក គូម៉ា និង ម៉ៅ គឹមធីតា តែងបើកចំហពីចំណងស្នេហ៍របស់ខ្លួនរហូត កន្លងមកមានការសង្ស័យថាអ្នកទាំងពីរបានរួមរស់ក្រោមដំបូលតែមួយទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណងស្នេហ៍កាន់តែស្អិតល្មួតតែយ៉ាងណាគេមិនទាន់ឃើញ គូម៉ា និង ម៉ៅ គឺមធីតា មានគម្រោងនឹងដឹកដៃគ្នាចូលរោងជ័យនៅពេលណាប្រាកដឡើយ ខណៈមានការលើកឡើងថាអ្នកទាំងពីររារែកដោយសារខ្លាំចប៉ះពាល់ប្រជាប្រិយភាព ៕

Leave a Reply