កម្ពុជាសម្រេច ទទួលយកវ៉ាក់សាំងកូវីដ ១៩ (Sinopharm) ១ លានដូស ជំនួយរដ្ឋាភិបាលចិន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅយប់ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសារ​ថា​ពេលនេះរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទទួលយកវ៉ាក់​សាំងកូវីដ​១៩ ចំនួន ១ លានដូស ពីសាធារណរដ្ឋប្រជាមានិតចិន ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋកម្ពុជា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈសារសំឡេង សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការប្រកាសទទួលយកវ៉ាក់សាំង Sinopharm នៅពេលនេះ មានការខុសគ្នាកាលពីលើកមុននៅត្រង់ថា ដោយពេលមុនសម្តេច បានមានប្រសាសន៍ថា “យើងទទួលយកតែវ៉ាក់សាំងណា ដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែបើក្រឡេកមើលទៅប្រទេសដែលមានប្រជាជនដល់ទៅជាង ១,៤០០ លាននាក់ គឺ សាធារណរដ្ឋប្រជាមានិតចិន ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមានប្រជាជនដ៍ច្រើន ប្រទេសអេហ្ស៊ីប និងមើលទៅដល់ប្រទេសប្រេស៊ីល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងប្រទេសដ៍ទៃទៀតឃើញថាប្រទេសទាំងនោះ ហ៊ានប្រើប្រាស់នូវវ៉ាក់សាំងពីប្រទេសចិន គ្មានការភ័យខ្លាច រាប់ទាំងភាពក្លាហានរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលបានទទួលវ៉ាក់សាំងរបស់ចិនមុនគេ ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះហើយ សម្តេចតេជោ សម្រេចទទួលវិភាគទាន វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន ១ លានដូស សម្រាប់មនុស្ស ៥០ ម៉ឺននាក់ ពីរដ្ឋាភិបាលចិន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីចាក់ជូនថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋកម្ពុជា ដោយសម្តេចតេជោ ជឿជាក់ថា វ៉ាក់សាំងនេះ នឹងអាចសម្រួលឲ្យកម្ពុជាអាចដោះស្រាយបានបញ្ហាមួយផ្នែក បើទោះបីជាយើង មិនទាន់ដឹងប្រសិទ្ធភាពពិតប្រាកដ ៕

Leave a Reply