សូមប្រុងប្រយ័ត្ន! ត្រឹម ៤ ថ្ងៃជាប់គ្នា កម្ពុជារកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មី សរុបដល់ទៅ ៤៤ នាក់ហើយ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅព្រឹកថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២១ នេះ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ស្ដីពីជំងឺកូវីដ ១៩ នៅកម្ពុជា បានឱ្យដឹងថា កម្ពុជារកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មី ចំនួន ១០ នាក់បន្ថែមទៀតហើយ ដែលសុទ្ធតែជាពលករខ្មែរធ្វើដំណើរមកពីប្រទេសថៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបង្ហាញឱ្យឃើញថា កម្ពុជាមានអ្នកឆ្លងកើនឡើងជាបន្តបន្ទាប់ ដោយគិតចាប់ពីថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២១ មកទល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ មានរយៈពេល ៤ ថ្ងៃជាប់គ្នាហើយ ដែលកម្ពុជាមានអ្នកឆ្លងកូវីដ ១៩ ថ្មី សរុបដល់ទៅ ៤៤ នាក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះមាន ៣៩ នាក់ ជាពលករខ្មែរ ធ្វើដំណើរមកពីប្រទេសថៃ និង ០៥ នាក់ទៀត ជាអ្នកធ្វើដំណើរចូលមកកម្ពុជា ។ ខាងក្រោមនេះជាកាលបរិច្ឆេទ នឹង ចំនួនអ្នកឆ្លងក្នុងរយៈពេល ០៤ ថ្ងៃនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២១ មានករណីវិជ្ជមានចំនួន ០៦ នាក់ សុទ្ធតែជាពលករមកពីប្រទេសថៃ។ ២. ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១ មានករណីវិជ្ជមានចំនួន ១៣ នាក់ ក្នុងនោះ ពលករមកពីថៃ ០៨ នាក់ និង អ្នកដំណើរមកកម្ពុជា ០៥ នាក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ មានករណីវិជ្ជមានចំនួន ១៥ នាក់ សុទ្ធតែជាពលករខ្មែរ ធ្វើដំណើរមកពីប្រទេសថៃ​។ ៤. ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ មានករណីវិជ្ជមានចំនួន ១០ នាក់ សុទ្ធតែជាពលករខ្មែរ ធ្វើដំណើរមកពីប្រទេសថៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២១ នេះ អ្នកឆ្លងទូទាំងប្រទេសមាន ៤៣៦ នាក់ ក្នុងនោះពលករដែលមកពីប្រទេសថៃ មានចំនួន ៦៦ នាក់ ។ ចំពោះអ្នកជាសះស្បើយមានចំនួន ៣៨២ នាក់ និង នៅសល់អ្នកព្យាបាលចំនួន ៥៤ នាក់ ៕

Leave a Reply