មើលសម្រស់ គូដណ្តឹង លោកឪ អតីតព្រះមេគណខេត្តឧត្តរមានជ័យ ក្រោយព្រមលាចាកសិក្ខាបទ មកធ្វើជាអង្គរក្សបេះដូង….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឧត្តរមានជ័យ កាលពីពេលថ្មីៗនេះ ព្រះចៅអធិការ និងជាអតីត ព្រះមេគណខេត្ត ឧត្តរមានជ័យ លោកឪ ប៊ុនសាលួត បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយគូដណ្តឹងយ៉ាងអធិកអធមនៅក្នុង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលបានបង្កជារឿងមួយដ៏គួរឲ្យចាប់អារម្មណ៍នៅក្នុងបណ្តាញសង្គម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរកត់សម្គាល់ផងដែរថា លោកឪ ប៊ុន សាលួត លោកធ្លាប់បានបួសអស់រយ:ពេល៣០វស្សា ព្រមទាំងជាស្ថាបនិកសង្ឃសហគមន៍រុក្ខាវ័ន បានលាចាកសិក្ខាបទមកជាគ្រហស្ថ តាំងតែពីថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០២០មកម្ល៉េះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកឪ ប៊ុនសាលួត ក៏បានបញ្ជាក់បន្ថែមផងដែរថា: ការលាចាកសិក្ខាបទរបស់លោកឪ គឺបណ្តាលមកពីអស់ឧបនិស្ស័យក្នុងផ្លួវជាបព្វជិត ដោយឡែកកិច្ចការអភិរក្សព្រៃរុក្ខាវ័ន គឺព្រះអង្គបានបង្រៀនដល់ព្រះសង្ឃជំនាន់ក្រោយរួចហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេលដែលព្រះអង្គសឹកបានមួយខែ ឥលូវនេះលោកឪមានគូដណ្តឹង ព្រមទាំងចូលរួមក្នុងពិធីភ្ជាប់ពាក្យ បង្កជាការភ្ញាក់ផ្អើលដល់មហាជន ចំពោះសម្រស់គូដណ្តឹងរបស់លោកឪដ៏សែនស្រស់ស្អាត សម្បុរស រីឯលោកឪវិញមានសម្បុរខ្មៅ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងរាងមានវ័យចាស់ជាងគូដណ្តឹងរបស់លោកឪឆ្ងាយបន្តិច។ ចង់ដឹងថាតើ សម្រស់របស់គូដណ្តឹងរបស់លោកឪស្រស់ស្អាតប៉ុណ្ណា ខាងក្រោមនេះជារូបថតនៃពិធីភ្ជាប់ពាក្យរបស់លោកឪ ជាមួយគូដណ្តឹង:

Leave a Reply