ក្តៅៗ! នៅម៉ាឡេស៊ី ផាកពិន័យ ២៥០ដុល្លារ បើនរណាហ៊ានល្មើសវិធានការដាក់ប្រទេសក្នុងភាពអាសន្ន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅព្រឹកថ្ងៃទី​ ១៣ ខែមករា ឆ្នាំ២០២១នេះ តាមរយៈលិខិតស្ថានឯកអគ្គរាជទូតនៃកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានជូនដំណឹងមកថា ប្រទេសមាឡេស៊ី បានដាក់រដ្ឋ និងទីក្រុងចំនួន៨ ឱ្យស្ថិតក្រោមវិធានការនៃ «ការរឹតបន្ដឹងការធ្វើដំណើរ»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមមាន រដ្ឋ Selangor រដ្ឋ Penang រដ្ឋ Melaka រដ្ឋ Johor រដ្ឋ Sabah ទីក្រុង Kuala Lumpur ទីក្រុង Labuan និងទីក្រុង Putrajaya សម្រាប់រយៈពេល២សប្តាហ៍ ដោយចាប់អនុវត្តពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ស្ថានភាពនៃការរីករាតត្បាតនៃជំងឺកូវីដ-១៩ ដែលអាត្រាឆ្លងកំពុងស្ថិតក្នុងកំរិតខ្ពស់គួរឱ្យព្រួយបារម្ភ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការរឹតបន្តឹងរួមមាន បិទការចេញចូលពីតំបន់មួយទៅតំបន់មួយ , អនុញ្ញាតឱ្យសមាជិកគ្រួសារត្រឹមតែ២នាក់ អាចចេញទៅទិញម្ហូបអាហារ និងសម្ភារៈ ប្រើប្រាស់ចាំបាច់ តែមិនត្រូវធ្វើដំណើរលើសពី១០គីឡូម៉ែត្រជុំវិញកន្លែងស្នាក់នៅ ចំណែកឯ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងបាយតូចៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាចអនុញ្ញាតឱ្យលក់ត្រឹមអាហារខ្ចប់ និងដឹកចេញជូនភ្ញៀវតែប៉ុណ្ណោះ ដែលក្នុងនោះ រដ្ឋាភិបាលម៉ាឡេស៊ី បានបញ្ជាក់យ៉ាងច្បាស់ៗថា សម្រាប់ជនណាដែល ល្មើសនឹងបទបញ្ជា ត្រូវផាកពិន័យ ១០០០ រីងហ្គីត ត្រូវនឹង ២៥០ដុល្លា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ផងដែរ​ថា ចំនួនអ្នក​ឆ្លង​វីរុស​កូវីដ ១៩ ប្រចាំ​ថ្ងៃក្នុង​ប្រទេស​ម៉ាឡេស៊ី បាន​កើន​ឡើង​យ៉ាង​គំហុក​កាល​ពី​សប្ដាហ៍​មុន ដែល​នាំ​ឲ្យ​ចំនួន​អ្នកឆ្លងកូវីដ១៩ ទូទាំង​ប្រទេស​កើន​ឡើង​ដល់ ១៣៨ ០០០ នាក់ កាល​ពី​ថ្ងៃ​ច័ន្ទ និង​អ្នក​ស្លាប់​កើន​ដល់ ៥៥៥ នាក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះហើយទើប ព្រះ​មហាក្សត្រនៅ​ប្រទេស​ម៉ាឡេស៊ី Al-Sultan Abdullah បាន​សម្រេច ធ្វើ​ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន នៅ​ថ្ងៃ​អង្គារ ទី ១២ ខែមករា ឆ្នាំ ២០២១ ដើម្បី​ជា​ការ​ទប់​ស្កាត់​ការ​រាលដាល​ឆ្លង​នៃ​វីរុស​កូវីដ១៩នេះ ៕ សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

Leave a Reply