ថ្ងៃកំណើតគូស្នេហ៍របស់ ណាខុន មានអ្នកសិល្បៈល្បីៗចូលរួមអបអរសាទរ យ៉ាងកក់ក្ដៅ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ណាខុន គឺជាតារាសម្ដែងប្រុសដ៏ល្បីមួយរូប ដែលទស្សនិកជនបានដឹងរួចហើយ កាលពីពេលកន្លងទៅថា លោកបាន​បើក​ចំហ​ចំណងស្នេហ៍ជាសាធារណៈរបស់ខ្លួន ជាមួយអ្នកមេម៉ាយកូនមួយ ដ៏ស្រស់សោភាម្នាក់ ព្រមទាំងបង្ហាញពីភាពផ្អែមល្ហែមជាមួយគ្នាជាញឹកញាប់ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មកទល់ពេលនេះ មហាជនមិនទាន់បានលេចឮដំណឹងថា តើពេលណាតារាប្រុសរូបសង្ហានេះ នឹងដឹកដៃគូស្នេហ៍បណ្ដូលចិត្តរបស់ខ្លួនចូលរោងការនៅពេលណានោះទេ តែទស្សនិកជនមួយចំនួនក៏ដូចជាអ្នកសិល្បៈជាច្រើន ក៏បានជូនពរដល់គូស្នេហ៍មួយគូនេះ ឱ្យមានសុភមង្គលកាន់តែខ្លាំងទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ថ្មីៗនេះ ថ្ងៃខួបកំណើតគូស្នេហ៍របស់លោក ណាខុន គេសង្កេតឃើញថា មានវត្តមានរបស់សិល្បករ សិល្បៈការិនីល្បីៗជាមួយចំនួនបានចូលរួម ជាលក្ខណៈគ្រួសារយ៉ាងសាមញ្ញ និង ធ្វើឱ្យកម្មវិធីនេះកាន់តែមានភាពសប្បាយរីករាយ ថែមទាំងមានបាច់ផ្កាចម្រុះពណ៍ត្រៀបត្រាជាច្រើនទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះបីជាកម្មវិធីនេះមិនបានរៀបចំលក្ខណៈបែបអធិកអធមក៏ដោយ តែបើក្រឡេកទៅមើលទឹកមុខរបស់គូស្នេហ៍មួយគូនេះ ពិតជាបានបង្ហាញនូវក្ដីសុខពេញទី និងពោរពេញទៅដោយភាពផ្អែមល្ហែមជាមួយគ្នាពិតៗ៕

Leave a Reply