ពលករខ្មែរ ៨ នាក់ ដែលក្រសួងប្រកាសរកឃើញឆ្លងកូវីដ ១៩ ព្រឹកមិញ ភាគច្រើនរស់នៅខេត្តនេះ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងទៅតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ នេះ ក្រសួងបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីមានចំនួន ១៣ នាក់ បន្ថែមទៀតហើយ ក្នុងនោះមានពលករធ្វើដំណើរមកពីប្រទេសថៃចំនួន ៨ នាក់ និង ៥ នាក់ទៀតជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស (មិនមែនជាពលករមកពីថៃ) ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការរកឃើញ ១៣ ករណីថ្មីនេះ បានធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ ១៩ នៅទូទាំងប្រទេសកើនដល់ ៤១១ នាក់ ក្នុងនោះព្យាបាលជាសះស្បើយមាន ៣៧៧ នាក់ (សរុបទាំង ១ នាក់ដែលជាសះស្បើយនៅព្រឹកនេះ) និង អ្នកជំងឺកំពុងសម្រាកព្យាបាលគឺមានចំនួន ៣៤ នាក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងដែរថា សម្រាប់អ្នកជំងឺ ៨ នាក់ ជាពលករខ្មែរត្រឡប់ពីប្រទេសថៃភាគច្រើនរស់នៅខេត្តបន្ទាយមានជ័យ បច្ចុប្បន្ននេះត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រីឯអ្នកជំងឺជាអ្នកដំណើរ ៥ នាក់ ផ្សេងទៀតមិនមែនជាពលករនោះ ត្រូវបានកុំឲ្យសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និង ហង់សិន រាជធានីភ្នំពេញ ៕

Leave a Reply