ត្រជាក់ខ្លាំងពេក អ្នកលក់ត្រីដាក់ចង្រ្កានភ្លើងតាមខ្លួន ទុកកម្ដៅត្រី កុំឲ្យត្រីកកងាប់អស់….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​លក់​ត្រី​ក្នុង​តំបន់ កំពុង​រង​ការ​លំបាក ខណៈ​អាកាសធាតុ​នៅ​ក្រុង Harbin ភាគ​ខាង​ជើង​ប្រទេស​ចិន ចុះ​ត្រជាក់​ខ្លាំង​រហូត​ដល់​ដក ៣០ អង្សារសេ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CGTN កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២១ កន្លងទៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយ​នឹង​អាកាសធាតុ​បែប​នេះ ទឹក​ដែល​ដាក់​ក្នុង​អាង​គឺ​នឹង​ចាប់​កក​ភ្លាមៗ​មិន​ដល់​ពេល​មួយ​នាទី​ផង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ត្រី​រស់​ដែល​ដាក់​លក់​របស់​ពួកគេ ប្រែ​ទៅ​ជា​កក​ងាប់​អស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​សារ​តែ​អតិថិជន​ភាគច្រើន គឺ​ចង់​បាន និង​ទិញ​តែ​ត្រី​ស្រស់ៗ និង​នៅ​រស់ ដូច្នេះ​អ្នក​លក់​ត្រី​ក្នុង​តំបន់​ទាំង​នោះ បាន​នាំ​គ្នា​ដាក់​ចង្ក្រាន​ភ្លើង​នៅ​ពី​ក្រោម​អាង​ស្តុក​ត្រី​ដើម្បី​រក្សា​កម្ដៅ បញ្ចៀស​ការ​កក​ទឹក អាច​ឲ្យ​ត្រី​នៅ​រស់​ស្រស់ៗ​ដូច​ដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ធ្វើ​បែប​នេះ បាន​ប្រែ​ក្លាយ​ជា​ទម្លាប់​មួយ​នៅ​ក្នុង​ក្រុង​មួយ​នេះ ដែល​ជា​ធម្មតា​ក្នុង​ខែ​ធ្នូ និង​មករា គឺ​អាកាសធាតុ​តែងតែ​ចុះ​ត្រជាក់​ដល់​ដក ២០ អង្សារសេ​ទៅ ៕

Leave a Reply