អាជីវករថៃ រាប់សិបនាក់ ទឹកភ្នែកជូតក្បាលជង្គង់ ស្ទើរដាច់ឆ្នាំងបាយ ក្រោយកូវីដ១៩ វាយលុក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី១៣ ខែ មករា ឆ្នាំ ២០២១ នេះ អាជីវករនៅថៃម្នាក់បានចេញមកបង្ហោះរូបភាពលើបណ្ដាញសង្គមទាក់ទង ទិដ្ឋភាពដ៏សែនស្ងាត់ជ្រងំនៃផ្សារមួយកន្លែងក្នុងប្រទេសថៃ គួរឱ្យស្រណោះ។ ភាពស្ងប់ស្ងាត់នេះកើតឡើង ខណៈដែលពេលនេះប្រទេសថៃកំពុងស្ថិតក្នុងភ្លើងក្រហមនៃការរីករាលដាលយ៉ាងខ្លាំងក្លា ពីកូវី១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំឡុងពេលនៃការរាតត្បាតពីកូវីដ១៩ នេះ មានម្ចាស់អាជីកម្មក្នុងផ្សារមួយកន្លែងបានចេញមកត្អូញត្អែរពីការលំបាករបស់ខ្លួនថា «កុំថាតែអ្នកទិញខ្លាចមិនហ៊ានចេញដើរ សូម្បីអ្នកលក់មួយចំនួនក៏មិនហា៊នចេញមករកស៊ីផង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើម្ងៃៗលក់របស់របរគ្មានដាច់សោះអ៊ីចឹង ហឹម! នាំគ្នាបិទតូបឱ្យអស់ទៅ ព្រោះថារកតែលុយឱ្យថ្លៃតូបមិនបានផង ណាមួយខ្លាចនាំមេរោគទៅចម្លងដល់អ្នកផ្ទះទៀត»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ សម្រាប់អតិថិជន ចេះតែស្ងាត់ទៅៗ ដោយគ្មាននរណាម្នាក់ហ៊ានចេញមកដើរផ្សារដូចពីមុននោះឡើយ សូម្បីតែអាជីវករខ្លះក៏សម្រេចចិត្តបិទតូបរបស់ខ្លួន ដោយសារតែគ្មានអ្នកទិញធ្វើឱ្យអាជីវកម្មគាំងមិនដំណើរការ រីឯអ្នកខ្លះទៀតក៏នៅតែតស៊ូបន្តលក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នេះមិនមែនកើតឡើងតែនៅក្នុងប្រទេសថៃតែមួយនេះទេ ដែលអាជីវករត្រូវជួបនឹងបញ្ហានេះ ភាគច្រើនគ្រប់ប្រទេសដែលមានការរាតត្បាតពីវីរុសកូវីដ១៩ គឺមានផលប៉ះពាល់ដូចគ្នា៕

Leave a Reply