អ្នកខ្លះ ពេលការហើយ ប្តីមិនសូវស្រលាញ់ តែតូតា កាន់តែមានសុភមង្គលខ្លាំង ក្រោយមានកូន….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្ពុជា៖ ដូចប្រិយមិត្តហ្វេនៗច្បាស់ជាបានស្គាល់រួចមកហើយ តារាសម្តែងជួរមុខដ៏មានប្រជាប្រិយភាព អ្នកនាង​ ម៉ាក សែនសូនីតា ដែល ជាទូទៅមហាជនគ្រប់ស្រទាប់ស្គាល់អ្នកនាង តាមរយៈឈ្មោះហៅខ្លី នោះគឺ អ្នកនាង តូតា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រលឹកដល់ប្រវត្តិ អ្នកនាង ម៉ាក សែនសូនីតា គឺជាតារាដ៏ឆ្នើមមួយរូបដែលបានកសាងកេរ្តិ៍ឈ្មោះ និង ស្នាដៃជាច្រើនគួរជាទីមោទនៈ។ បច្ចុប្បន្ននេះ អ្នកនាងបានចាប់ដៃគ្នាចូលរឿងមង្គលការកសាងអនាគត​ជាមួយលោក ប៉ុល វិបូ ក្នុងឆ្នាំ២០២០ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរ អ្នកនាង តូតា បានសម្រាលបានកូនប្រុសមួយដែលមានអាយុ ៤ខែហើយមកដល់ពេលនេះដែលជាចំណងដៃអាពាហ៍ពិពាហ៍របស់់អ្នកទាំងពីរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងស្រាប់ ថ្មីៗនេះ គេសង្កេតឃើញនូវរូបភាពជាច្រើនសន្លឹកបែបស្វីតរបស់ អ្នកនាង ម៉ាក សែនសូនីតា ដែលបានបង្ហោះនៅលើបណ្តាញសង្គម Facebook និង Instagram ​ ជាមួយកូនប្រុស និង ស្វាមី ដែលពោរទៅដោយក្តីសុខសុភមង្គល ប្រកបដោយស្នាមញញឹមយ៉ាងសប្បាយរីករាយ មើលទៅល្អូកល្អើនជាមួយគ្នាយកតែមែនទែនតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក អ្វីដែលធ្វើឱ្យហ្វេនៗគួរឱ្យកត់សម្គាល់នោះ គឺ អ្នកនាង បានបង្ហោះនូវរូបភាពជាមួយគ្រួសារជាទីស្រលាញ់ ជាពិសេសគឺ កូនប្រុសរបស់អ្នកនាង តែម្តង ដែលបានធ្វើឱ្យប្រិយមិត្តហ្វេនៗ អ្នកគាំទ្រលាន់មាត់សរសើរអ្នកនាងគ្រប់គ្នាៗ និង ពិសេសជាងទៅនោះ ធ្វើឱ្យហ្វេនៗកាន់តែច្រណែន និង ក្នក់ក្នាញ់ចំពោះកូនរបស់អ្នកនាងផ្ទាល់ ដែលមើលទៅខ្យូតតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នេះសបញ្ជាក់ឱ្យឃើញនូវភាពល្អូកល្អើនផ្អែមល្ហែម និង សុភមង្គលពិតៗ ដែលធ្វើឱ្យប្រិយមិត្តអ្នកគាំទ្ររំភើប និង អបអរសាទរជំនួសអ្នកនាង និង គ្រួសារ ហើយក៏អាចយកជាគំរូពីគ្រួសារដែលពោរពេញដោយក្តីសុខមួយនេះផងដែរ។ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply