លើកទីមួយ សុខ រ៉ាស៊ី ទម្លាយពាក្យក្នុងចិត្តទៅកាន់ស្វាមី ឱក សុគន្ធកញ្ញា….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាចនិយាយបានថា សុខ រ៉ាស៊ី គឺជាពិធីករសម្បូរដោយប្រជាប្រិយភាពមួយរូបប្រចាំប៉ុស្ដិ៍ទូរទស្សន៍ហង្សមាស ព្រោះថាតាមរយៈសំនួនវោហារស័ព្ទចាក់ទឹកមិនលិច ភាពពូកែកំប្លុកកំប្លែងរបស់លោក ធ្វើឱ្យតារាប្រុសរូបនេះ លេចមុខញឹកញាប់នៅតាមកម្មវិធីការប្រកួតចម្រៀងធំៗ ក៏ដូចជាតែងតែបង្ហាញវត្តមានធ្វើជាពិធីករនៅតាមឆាកប្រគំតន្រ្តីផ្សេងៗ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកដ្បិតថា ពិធីកររូបសង្ហា សុខ រ៉ាស៊ី ចូលប្រឡូកនៅក្នុងវិស័យសិល្បៈច្រើនឆ្នាំ ក៏ជាពិធីករល្បីនៅប៉ុស្ដិ៍ទូរទស្សន៍យក្សខាងលើ ប៉ុន្ដែថ្មីៗនេះ លោកបែរជាអះអាងថា លោកទើបតែបានថតរូបពីរនាក់លើកដំបូងជាមួយលោក អ៊ឹង សុខលី ដែលជាស្វាមីសំណព្វចិត្តរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ទៅវិញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុខ រ៉ាស៊ី បានបង្ហោះរូបថតមួយសន្លឹកនោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ព្រមទាំងនិយាយពាក្យក្នុងចិត្ត ដោយលើកសរសើរទៅកាន់លោក អ៊ឹង សុខលី ក្នុងន័យថាលោកគឺជាអ្នកដឹកនាំដ៏ឆ្នើមរូបនេះទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធីករ សុខ រ៉ាស៊ី រៀបរាប់ថា «លើកទីមួយបានថតជាមួយគាត់! បទពិសោធ និង ចំណូលច្រើនខ្លាំង អាចស្រួលរក តែពិបាករកត្រង់ មេដែលខ្លាំង អាចយល់ដឹងស្ទើរតែគ្រប់ផ្នែក នេះជាអ្វីដែលបុគ្គលិកចង់បាន!» ៕

Leave a Reply