មើលឡើងជក់ហ្មង!ផ្ទុះការគាំទ្រយ៉ាងខ្លាំង ក្រោយទស្សនា MV បទ “I’m Not The Gang”, ដល់ថ្នាក់ ធ្វើឲ្យ ខេមរៈ សិរីមន្ត រំភើបពេក ក៏និយាយបែបនេះថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ ខាងផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀងមួយបទទៀតហើយ ក្រោមចំណងជើងថា “I’m Not The Gang” ដែលជាការបកស្រាយ ដោយតារាចម្រៀងដ៏ល្បី គឺ លោក ខេមរៈ សិរីមន្ត, និពន្ធទំនុកច្រៀង ដោយ ខេមរៈ ភារុណ ព្រមទំាង និពន្ធបទភ្លេង និងសម្រួលតន្ត្រី ដោយ Avid Steinberg។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២១ ម្សិលមិញនេះ បទ “I’m Not The Gang” បានចេញ MV ជាផ្លូវការហើយ ព្រមទំាងផ្ទុះការគាំទ្រយ៉ាងខ្លាំងសឹងតែមិនគួរឲ្យជឿ ល្អមើលតាំងពីដើមដល់ចប់ មើលហើយ មើលទៀត មិនចេះធុញទ្រាន់ឡើយ អមជាមួយស្តាយ៍ និងការតុបតែងឡើងប្លែក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិសេស MV មួយនេះ គឺជាការដឹកនាំសម្តែងដោយ លោកស្រី គួយ ផល្លី ដែលត្រូវបានគេស្គាល់ថា ជាភរិយាដ៏ស្រស់ស្អាត របស់លោក ខេមរៈ សិរីមន្ត តែម្តង។ ទស្សនា MV នេះចប់ភ្លាម ធ្វើឲ្យហ្វេនៗជាច្រើន នាំគ្នា សរសើរព្រាត ថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អស់និយាយមកMVនេះ គឺកប់តែម្តង ឡូយហើយប្លែកទៀត ពិសេសមែនបងមន្ត ទាក់ទាញប្លែកភ្នែក, ពីរោះហើយ មានន័យណាស់បាទ, កប់បាត់MVមួយបទនេះ ស្តាយ៍កប់ សំខាន់មើលឡានចុះ ឡើងឡូយ, ចេញមកលើកនេះ ញាក់សាច់, ពីរោះណាស់ MV ល្អឥតខ្ចោះ, Wow mv នេះឡូយកប់ហ្មង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញការគាំទ្រយ៉ាងខ្លាំងបែបនេះ ធ្វើឲ្យលោក ខេមរៈ សិរីមន្ត រំភើបចិត្តហួសពីការស្មាន ថែមទំាងពោលពាក្យប៉ុន្មានម៉ាត់ថា “បើអ៊ីចឹងមែន ភរិយាខ្ញុំគាត់រំភើប និងសប្បាយរីករាយយ៉ាងណាទេ ព្រោះគាត់ជាអ្នកដឹកនាំសំដែងបទហ្នឹងផង អរគុណប្រពន្ធសំលាញ់ ដែលខំគិតខំច្នៃអោយប្តី”។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនា MV ខាងក្រោមនេះទំាងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply