ជីវិតគ្រួសារ សារាយ សក្ខណា កាន់តែមានសេចក្តីសុខខ្លាំង លើទឹកដីប្រាក់ដុល្លារ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះបីជារស់នៅឃ្លាតឆ្ងាយពីស្រុកកំណើត និង ក្រុមគ្រួសារក្តី សារាយ សក្ខណា តែងតែងចែករំលែករូបភាពដ៏ស្រស់ស្អាតរបស់គ្រួសារនាងនៅក្នុងទឹកដីអាមេរិកបង្ហាញដល់អ្នកគាំទ្រ ក៏ដូចជាមិត្តភក្តិក្នុងស្រុក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយក្នុងនោះគេមានការលើកឡើងថាគ្រាន់តែឃើញរូបភាព និង ស្នាមញញឹមរបស់ សារាយ សក្ខណា ក៏ដឹងថាជីវិតរស់នៅរបស់នាងពោរពេញទៅដោយសុភមង្គលជាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះដែរ សារាយ សក្ខណា បានបង្ហាញរូបភាពជាលក្ខណៈគ្រួសារ ជាមួយនឹងទិដ្ឋភាពព្រិលធ្លាក់ដ៏ស្រស់ស្អាត ហើយអ្វីដែលពិសេសនៅក្នុងឆ្នាំនេះគឺមានវត្តមានកូនប្រុសរបស់នាងបន្ថែមទៀត មើលទៅពិតជាមានភាពកក់ក្តៅជាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារាយ សក្ខណា ត្រូវបានគេចាត់ទុកជាតារាសម្តែងដែលមានសំណាង ព្រោះមិនត្រឹមតែទទួលបានការស្រឡាញ់ពីសំណាក់ស្វាមីប៉ុណ្ណោះទេ ការរស់នៅរបស់នាងក៏ល្អប្រសើរ ជាពិសេសនាងបោះទុនរាប់សែនដុល្លារបង្កើតជំនួញជាបន្តបន្ទាប់នៅក្នុងស្រុកកំណើត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលមានដូចជាហាងកែសម្ផស្ស ហាងកាហ្វេ ហើយថ្មីៗនេះមានការបង្ហើបថា សារាយ សក្ខណា ទើបនឹងចាយទុនបង្កើតជាកន្លែងកម្សាន្តដែលមានទីតាំងនៅម្តុំបឹងតាមោកទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពនោះក៏បានបន្ថែមទៀតថា តាមគម្រោងតារាសម្តែងសម្បុរស្រអែមស្រស់រូបនេះក៏មានបំណងនឹងចុះមកលេងស្រុកកំណើតដូចសព្វដងដែរ តែដោយសារកូវីដ ១៩ មិនទាន់ស្ងប់ ទើបនាងពន្យារពេលទៅវិញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយអ្វីដែលចាប់អារម្មណ៍ក្រោយក្លាយជាអ្នកម្តាយដែលមានកូនដល់ទៅពីរនាក់ក៏ពិតមែន តែសម្រស់របស់តារាសម្តែងរូបនេះ នៅតែស្អាតរហូតមានការលើកឡើងថា ក្រោយមានកូន សារាយ សក្ខណា កាន់តែស្អាតប្លែកជាងកាលពីនៅលីវថែមទៀត ៕

Leave a Reply