លោកស្រី​ ទ្រី​ ដាណា​ បាន​តស៊ូ​ធ្វើ​ដំណើ​រកាត់វាលស្រែទាំង​ផ្លូវ​ពិបាក​ទៅកាន់ខេត្ត​ស្វាយរៀង​ ដេីម្បី​ទៅជួបក្មេងប្រុសពប្អូនដើរសុំលុយគេទិញទឹកដោះគោកាត់ភ្លៀង​ និងបាន​ជូន​ថវិកា​ចំនួន….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗនេះ វីដេអូមួយក្នុងបណ្ដាញសង្គម TikTok ត្រូវបានមហាជនចែករំលែកយ៉ាងច្រើន ស្ដីពីកុមារាម្នាក់ បានពប្អូនរបស់ខ្លួន ដើរឆ្លងកាត់ភ្លៀង ដើម្បីសុំលុយគេ យកមកទិញទឹកដោះគោឲ្យប្អូនបៅ ព្រោះប្អូនរបស់គាត់ពិតជាឃ្លានខ្លាំង។ ក្រោយបានទទួលដំណឹងមួយនេះភ្លាម លោកស្រី ទ្រី ដាណា ក៏បានប្រកាសស្វែងរកកុមារារូបនេះតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ លោកស្រី ទ្រី ដាណា និងស្វាមី បានស្វែងរកកុមារាខាងលើឃើញហើយ និងបាននាំយកគ្រឿងឧបភោគ បរិភោគ រួមនឹងថវិកាចំនួន ១០០០ដុល្លារ ជូនទៅដល់ក្រុមគ្រួសារមួយនេះ ទុកសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី ទ្រី ដាណា បានថ្លែងប្រាប់ឱ្យដឹងថា៖ “នៅចាំក្មេងនេះទេ គាត់ពប្អូនដើរសុំលុយគេទិញទឹកដោះគោ កាត់ភ្លៀង មើលហើយខ្លោចចិត្ត សួរឪពុកគាត់ ថាពេលនោះជាប់ទៅធ្វើការ អត់ដឹង ដល់គេយកវីដេអូបង្ហោះតាមហ្វេសប៊ុកឱ្យមើល ក៏ស្រក់ទឹកភ្នែកអាណិតកូន ព្រោះគ្មានលទ្ធភាពផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់ ឥឡូវខ្ញុំតាមរកគាត់ឃើញហើយ នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចូលទៅឆ្ងាយដែរ ផ្លូវហ៊ុយដីទ្រលោម តែចង់ឃើញជាក់ស្ដែង ថាពិបាកដូចគេថាមែនអត់។ ទៅឃើញផ្ទាល់កាន់តែស្រណោះ បងប្អូនអើយ នៅវាលស្រែដាច់ពីគេ ផ្ដល់អំណោយដល់គាត់លើវាលស្រែនោះតែម្ដង។ ជូនថវិកា 1000$ ទុកគ្រាន់គាត់ចិញ្ចឹមកូនទាំង៤នាក់បន្ត និងមានអង្ករ ត្រីខ មី មុង កន្ទេល ខ្នើយ និងអាហារមួយចំនួនទៀត សម្រាប់គាត់ហូបបានឆ្ងាញ់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកកូនតូចថ្ងៃមុន ដើរសុំលុយទិញទឹកដោះគោ នាងខ្ញុំ និងស្វាមី បានទិញទឹកដោះគោ ២កេះ ភេសជ្ជៈ និងនំ ទុកឱ្យគាត់ហូបរួចហើយ។ ទៅដល់ពេលរសៀល គិតថាគាត់ឃ្លាន ក៏បានទិញភីស្សាជូនគាត់ ហូបនៅកណ្ដាលស្រែតែម្ដង គាត់ថាឆ្ងាញ់ណាស់ មិនដែលបានស្គាល់ជាតិទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះលំបាកយ៉ាងណា មិនឱ្យពួកគាត់ ចោលសិក្សាទេ ប្រាប់ឪពុកម្ដាយ ត្រូចចំ ត្រូវឱ្យកូនរៀន ទើបអនាគតផ្លាស់ប្ដូរ ងើបពីការលំបាក។ ខ្ញុំបានជូនកាតាប សៀវភៅ សម្ភារៈសិក្សា ដល់កូនៗគាត់ទាំងអស់ ដើម្បីលើកទឹកឱ្យចូលរៀន និងខំប្រឹងរៀន។ នេះជាអ្វីដែលនាងខ្ញុំអាចធ្វើបាន សម្រាប់អ្នកជួបការលំបាកពិតប្រាកដ តែមានការតស៊ូ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply