អនិច្ចាណាស់ កង់បីឥណ្ឌាបើកប៉ះគេហើយរត់ ដល់គេតាមទាន់លុតជង្គង់សំពះអង្វរសុំទោស ព្រោះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តដឹងហើយថា សេវាកម្មដឹកអ្នកដំណើរ ដ៏ពេញនិយមនៅព្រះរាជណាចក្រ កម្ពុជា នោះគឺម៉ូតូកង់បីឥណ្ឌា ដែលសេវាកម្មមួយនេះ បង្កើតឡើងក្នុងគោលបំណង ដើម្បីជួយដល់ប្រជាពលរដ្ឋ មានភាពងាយស្រួល ក្នុងការបញ្ជា ហៅតាមរយៈទូរស័ព្ទដៃទំនើប ឬក៏អាចហៅនៅតាមដងផ្លូវបាន ព្រោះវាពិតជាសំបូរខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះដែរ បើទោះបីជាសេវាកម្មមួយនេះ មានភាពងាយស្រួល និងពេញនិយមខ្លាំងយ៉ាងណាក្ដី ក៏យើងនៅតែសង្កេតឃើញថា ម៉ូតូកង់បីឥណ្ឌា ឬរហ័សនាម អធិរាជតាមដងផ្លូវនេះ គឺមានបុគ្គលមួយចំនួន បានបើកបររញ៉េរញ៉ៃ បើកបរមិនគោរពជួរ បិទផ្លូវម៉ូតូ ចតគ្មានសណ្ដាប់ធ្នាប់បង្កអោយមានការកកស្ទះចរាចរណ៍

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយជាពិសេសនោះ ថែមទាំងបើកបរជ្រេឡាន រហូតមានពេលខ្លះ ប៉ះឡានរបស់គេ ធ្វើឲ្យមានការខូតខាតទ្រព្យសម្បត្ដិអ្នកដទៃ ហើយតាំងលើកដៃ សូមការអធ្យាស្រ័យ ពីភាគីខាងម្ចាស់ឡាន ដោយលើកអំណោះអំណាងថា ខ្លួនគ្មានលទ្ធភាពសងនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពីល្ងាចមិញនេះ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ ម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1IE-9594 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្ដសញ្ញាណ បានជិះជ្រេគេ ជ្រេឯង រហូតទៅប៉ះរថយន្ដមួយគ្រឿងម៉ាក Lexus

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បណ្ដាឲ្យធ្លាក់កាងខាងមុខយ៉ាងដំណំ រួចជនបង្កដែលជាម្ចាស់ម៉ូតូកង់បីឥណ្ឌានោះ បានព្យាយាមបើករត់គេច ប៉ុន្ដែត្រូវបានម្ចាស់គេតាមទាន់ ចុងក្រោយក៏លុតជង្គង់សំពះ សុំទោស ព្រោះគ្មានលទ្ធភាពសង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកម្ចាស់រថយន្ដ ដែលគាត់មានឈ្មោះ Heng Sara បានលើកឡើងឱ្យដឹងថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​“អនិច្ចាខ្លួនណាស់ប៉ះគេហើយរត់ ដល់គេតាមទាន់ជង្គង់ខ្ញុំលុត សំពះអង្វរព្រោះខ្ញុំបើករត់ សូមលោកមេត្តាអ្នករត់កង់បី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(មើលអោយហើយទៅ អធិរាជលើដងផ្លូវអើយ)”។ គាត់បន្ដទៀតថា៖”ពេលមិនទាន់ប៉ះ បើកឈ្លើ យ ខ្លាំងណាស់ ផ្លូវរបស់អញ ដល់បើកប៉ះគេ ប្តូរចរិតវិញ ធ្វើមុខទោម្នេញ សំពះអង្វរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើកបរលើផ្លូវ ខែងរែងណាស់ពៅ បើកយ៉ាងត្រេកអរ មិនចេះក្រែងចិត្ត បើកលឿនដូចស្លរ ឈា ម យ៉ាងត្រដរ រកផ្លូវចង់ងា ប់។ ប៉ះគេហើយរត់ តែរត់មិនផុត ត្រូវគេចាប់ជាប់ គួរអោយអាណិត ដល់អ្នកល្អគាប់ មិនគួរមានភ័ព្វ ជាប់ឈ្មោះដូចអ្នក (អ្នករត់កង់បី)”។

Leave a Reply