លុយពិតជាសំខាន់ណាស់ សម្រាប់មនុស្សម្នាក់។ គ្រប់គ្នាតែងតែចង់បានលុយ គ្រប់ពេល គ្រប់វេលា ព្រោះថាលុយគឺជារបស់ដែលមិនអាចខ្វះបាននៅក្នុងជីវិត ។
កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់បងប្រុសម្នាក់ គាត់គឺជាអ្នករត់កង់បី ហើយគាត់បានដឹកលោកតាចំណាស់ម្នាក់ ដែលហាក់មើលទៅការធ្វើដំណើររបស់គាត់មានការលំបាកខ្លាំង ដៃទាំងពីកាន់ឈើច្រត់ ទាំងសងខាង ហើយថែមទាំង មានយូររបស់ថែមទៀតផង។
លោកបានជិះកង់បី របស់បងប្រុស ហើយក៏ដើម្បីទៅកាន់ទីកន្លែងដែលលោកតាចង់ទៅ ក្រោយពេលទៅដល់ហើយ លោកតាសួរថា អស់ប៉ុន្មានក្មួយប្រុស បងប្រុសបានឆ្លើយវិញថា អត់អស់លុយទេ (គាត់មិនយកលុយពីលោកតាទេ) ហើយលោកតាក៏បានដើរចូលរទៅក្នុងបាត់ទៅ។
ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់បងប្រុសបានបង្ហោះសារថា”ឌុបគាត់ចម្ងាយជាង3kmគាត់សួរថាអស់ប៉ុន្មានក្មួយ ខ្ញុំឆ្លេីយថាអត់អស់លុយទេអ៊ុំខ្ញុំអត់យកទេ ។
ទោះបីថ្ងៃនេះម៉ោងនេះខ្ញុំមិនទាន់បានសូម្បីតែ100៛ហេីយមិនបានដឹងភ្ងៀវសូម្បីតែមួយជេីងក៏ដោយ ក៏ខ្ញុំមិនដាច់ចឹត្តយកលុយពីគាត់ដែរ”។
ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ និងកោតសរសើរចំពោះបងប្រុសជាខ្លាំង ដែលបងប្រុសមានទឹកចិត្តល្អប្រពៃគួរឲ្យសរសើរបែបនេះ៕