កម្រងរូបភាពដែលផ្ដិតចេញពីកាមេរ៉ាសុវត្ថិភាពក្នុងសណ្ឋាគារ បង្ហាញពីសកម្មភាពប៉ុន្មានម៉ោងចុងក្រោយ មុនឈានដល់ការសម្លាប់នារីអូតែសសញ្ជាតិហ្វីលីពីននៅក្នុងថ្ងៃចូលឆ្នាំថ្មី ។
តាមការចេញផ្សាយរបស់ 24 Oras បានបង្ហាញពីសកម្មភាពរបស់នាង Christine Dacera ជាមួយមិត្តភក្ដិប្រុសៗរបស់នាងនៅតាមផ្លូវចន្លោះបន្ទប់សណ្ឋាគាររបស់នាង ។
ក្នុងរូបភាពដែលផ្ដិតចេញពីកាមេរ៉ាសុវត្ថិភាពមួយកាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ១១ និង ៣៨ នាទីយប់ នាង Christine ត្រូវបានឃើញកាន់ស្បែកជើងកែងរបស់នាង រួមទាំងកែវស្រា ឈរក្បែរបុរស ២ នាក់ក្រៅបន្ទប់លេខ ២២០៩ ។
ដោយឡែកនៅរូបភាពមួយទៀត យកចេញពីកាមេរ៉ាសុវត្ថិភាពនៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២០ វេលាម៉ោង ៣ និង ២២ នាទីព្រឹក នាង Christine ត្រូវបានឃើញឈរជើងទទេ ជជែកគ្នាជាមួយបុរស ៣ នាក់ ខណៈអ្នកផ្សេងទៀតឈរមើលទៅពួកគេពីទ្វារបន្ទប់មួយ ។
ត្រឹមប៉ុន្មានវិនាទីក្រោយ Christine ហាក់ឃើញកំពុងនិយាយជាមួយបុរសម្នាក់ ខណៈ ២ នាក់ទៀតបានដើរចេញ ហើយ ៣ នាក់ផ្សេងទៀតឈរមើលពួកគេនៅខាងចុងផ្លូវដើរ ។
បច្ចុប្បន្ន សកម្មភាពពីកាមេរ៉ាសុវត្ថិភាពនេះ ប៉ូលិសកំពុងពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើការស៊ើបអង្កេតបន្ត ។ គួរបញ្ជាក់ កាលពីរសៀលថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២១ កន្លងទៅ នារីបម្រើការលើយន្តហោះ Christine Angelica Dacera ត្រូវបានប្រទះឃើញស្លាប់ក្នុងអាងងូតទឹកនៃបន្ទប់សណ្ឋាគាររបស់នាង ៕
សូមទស្សនាវីដេអូខាងក្រោមនេះ