នៅព្រឹកថ្ងៃទី ៣១ ធ្នូ ២០២០ តាមទំព័រហ្វេសប៊ុកផេកផ្លូវការរបស់មន្ទីរសុខាភិបាល ខេត្តបាត់ដំបង បានប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ ១៩ ចំនួន ២ នាក់ជាស្ត្រីខ្មែរ ដែលទើបមកពីប្រទេសថៃ ។
ក្នុងនោះរួមមាន៖ ១.ស្ត្រីជនជាតិខ្មែរអាយុ ៣៦ ឆ្នាំ មានអាសយដ្ឋាននៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី ២៨ ខែធ្នូ ២០២០
ដែលលទ្ធផលធ្វើតេស្តលើវត្ថុសំណាកស្ត្រីខាងលើ ផ្ដល់ដោយវិទ្យាស្ថានជាតិប៉ាស្ទ័រ រាជធានីភ្នំពេញ គឺមានវិជ្ជមានវីរុស កូវីដ ១៩ ហើយបច្ចុប្បន្នកំពុងដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង ។
២.ស្ត្រីជនជាតិខ្មែរអាយុ ៣៣ ឆ្នាំ មានអាសយដ្ឋាននៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី ២៩ ខែធ្នូ ២០២០
ដែលលទ្ធផលធ្វើតេស្តលើវត្ថុសំណាកស្ត្រីខាងលើ ផ្ដល់ដោយវិទ្យាស្ថានជាតិប៉ាស្ទ័រ រាជធានីភ្នំពេញ គឺមានវិជ្ជមានវីរុស កូវីដ ១៩ ហើយបច្ចុប្បន្នកំពុងដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង ៕