ទស្សនិកជនជាច្រើន ពិតជានៅចាំច្បាស់ នូវ តារាចម្រៀង ដ៏ល្បីម្នាក់ នៅក្នុងផលិតកម្ម សាន់ ដេ គឺ លោក ខាន់ ជេមស៌ នោះ ហើយបទច្រើនរបស់តារារូបនេះ នៅតែដក់ក្នុងដួងចិត្ត អ្នកស្តាប់ដដែល មកដល់សព្វថ្ងៃនេះ ដោយមិនចេះជិនណាយឡើយ ។
បទពីរោះៗ ទំាងនោះ របស់ ខាន់ ជេមស៌ ភាគច្រើន គឺបទមនោសញ្ចេតនា ដែលមានដូចជាបទ “របាំចងស្នេហ៍”, “សម្រែកបេះដូង”, “ស្តាយក្រោយ” ព្រមទាំងនៅមានបទចម្រៀងទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។
ចំណែកម្សិលមិញនេះ នាថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០ កំពុងតែ Live លក់ផលិតផល អមដោយការច្រៀងលេងកម្សាន្ត ស្រាប់តែ ខាន់ ជេមស៌ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ក្រោយឃើញ សម្តេចតេជោ ហ៊ុន សែន បានចូល comment និងស៊ែរ វីដេអូនៃការ Live នេះ។
ក្នុងនោះ សម្តេចក៏បានចូល comment ថា “ជូនពរកូនមានជោគជ័យ” ក្រោយមកបន្តិច សម្តេចក៏បាន comment មួយទៀត ថា “អរគុណកូនដែលបានច្រៀងបទពុក”។
ពាក្យទំាងពីរនេះហើយ បានធ្វើឲ្យ ខាន់ ជេមស៌ រំភើប អួលដើមក ឡើងស្រក់ទឹកភ្នែក ស្ទើរនិយាយ និងច្រៀងលែងទៅមុខ។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនា វីដេអូ ចាប់ពីនាទី ទី 17:50 តទៅ ៖
សូមទស្សនាវីដេអូខាងក្រោមនេះ