គួរបញ្ជាក់ឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ទៅកាន់ ក្រុមហ៊ុនចម្រៀង Galaxy Navatra ជាផ្លូវការហើយ។
ក្នុងនោះ គេឃើញ ឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានធ្វើពិធីស្វាគមន៍កំពូលតារាចម្រៀងរូបនេះ យ៉ាងអធិកអធម បំផុត ស្ទើរមិនគួរឲ្យជឿ។ ក្រោយ លោកបានចូលក្នុងផលិតកម្មនេះមក ព្រាប សុវត្ថិ មានបទចម្រៀងជាច្រើន សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្ររបស់ខ្លួន ហើយក៏មានអ្នកខ្លះ ។
នៅមិនទាន់អស់ទេ ស្រាប់តែព្រឹកមិញនេះទៀត នាថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២០ ខាងផលិតកម្ម បានបញ្ចេញបទចម្រៀងមួយទៀតហើយ សម្រាប់តារាចម្រៀង ព្រាប សុវត្ថិ ក្រោមចំណងជើងថា “មនុស្សចាស់នឹកកូនក្មេង”។
បទនេះជាការ និពន្ធ Melody ដោយ Chatree Wanphakdee, និពន្ធទំនុកច្រៀង ដោយ ឡេង ណាវ៉ាត្រា និង និពន្ធបទភ្លេង ដោយ Ao Buriram។ ស្តាប់ចប់ភ្លាម អ្នកគាំទ្រជាច្រើន បានលាន់មាត់បែបនេះថា ៖
ពីរោះណាស់ អាយដល ស្តាប់ហើយ នឹកកូនក្មេងណាស់, ពីរោះណាស់ រណ្តំចិត្តខ្ញុំ លង់ក្នុងបទចម្រៀងនេះហើយ សំខាន់កូនក្មេងហ្នឹង ពូកែធ្វើអោយមនុស្សចាស់ខឹង ក្នាញ់ ស្រឡាញ់ គិតដូចខ្ញុំអត់បងប្អូន, មនុស្សចាស់នឹកកូនក្មេង ពីរោះណាស់ បទនេះ ស្តាប់ហើយ ចង់ស្តាប់ទៀត។ ព្រមទំាងនៅមាន ពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត តោះទៅស្តាប់ទំាងអស់គ្នា ៖
សូមទស្សនាវីដេអូខាងក្រោមនេះ