ភ្នំពេញ៖ ជីវិតអាពាហ៍ពិពាហ៍ជាមួយស្វាមីបរទេសដើរដល់ទីបញ្ចប់ ក្រោយផ្សះផ្សារលែងបានក្រោមហេតុផលមួយចំនួនដែលអ្នកទាំងពីរមិនអាចបន្តទៀតបាននោះស្រាប់តែមុននេះតារាពហុជំនាញអ្នកនាង ទូច ស្រីល័ក្ខ បានបញ្ជាក់ដោយខឹងសម្បារចំពោះអតីតស្វាមីជាពន់ពេកដោយរៀបរាប់ទាំងក្ដៅស្លឹកត្រចៀកថា៖
«ហាមនិយាយអីអេាយលេីស អ្នកដែរតែ នឹង ស្ករ ពេលមួយប៉ះលេីករូបអ្នក អ្នកបានអ្នកដឹង បើដើរចេញការបានសំរេចហើយម្តេចឡើយមកប្តឹងទារកូនរកប្រកាច់អី ចុះពេលកូនឈឺដេកពេទ្យមិនប្រកាច់មកមើលកូនទៅពេទ្យគេគ្មានហាមឃាត់ឪពុកមិនឲ្យមកមើលកូនឯណា?
កូនខ្លួនឯងមានមិនមើលទៅថ្នាក់ថ្នមមើលកូនគេ»។ ជាមួយគ្នានោះ ទូច ស្រីល័ក្ខ បានបន្តរៀបរាប់ដោយសម្ដីធ្ងន់ៗ ខណៈអតីតស្វាមីចង់ពង្រាត់កូនចេញពីដើមទ្រូងខ្លួនជាម្ដាយ ហាក់គ្មានញញើតច្បាប់ប្រទេសកម្ពុជាថា៖
«គេមិនមាត់អស់អ្នកឯងដូចជាបានដៃណាស់កូនប្រពន្ធរស់វេទនាពួកអ្នកឯងទៅក្រេបទឹកឃ្មុំយ៉ាងរំភើបរីករាយហើយបង្ហោះរូបភាពយ៉ាងរីករាយអស្ចារ្យមកប្រហារកូន និងខ្ញុំជាម្តាយយ៉ាងឈឺចាប់បំផុតចាំណា
អ្នកឯងដូចជាមិនខ្លាចច្បាប់ក្នុងប្រទេសកម្ពុជារបស់ខ្ញុំបន្តិចសោះ បើដេកឱបគ្នាសុខហើយចុះម្តេចឡើយមកបោះដុំភ្លើងឲ្យកូន និងម្តាយគេឈឺទៀត អត់ធ្មត់ណាស់រាល់ថ្ងៃនេះ»៕