ភ្លេចៗត្រចៀក ខាន់ ជេមស៍ មានកូនស្រីធំទន្ទឹមខ្លួនបាត់ហើយ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលរំឭកពីឈ្មោះតារាចម្រៀងប្រុស ខាន់ ជេមស៍ ប្រិយមិត្តភាគច្រើនប្រាកដជានឹកដល់ទឹកដមសំឡេងផ្អែមស្រទន់ដែលចេញពីបទចម្រៀងបែបមនោសញ្ចេតនាពីរោះៗ ដូចជាបទ «របាំចងស្នេហ៍» បទ «បុប្ផាក្រពុំ» និង បទ «សម្រែកបេះដូង» ជាដើម ព្រមទាំងបទចម្រៀងពីរោះៗជាច្រើនទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកងាកទៅមើលជីវិតឯកជនវិញ តារាចម្រៀងប្រុស ខាន់ ជេមស៍ មានវ័យទើបតែជាង ៣០ ឆ្នាំក៏ពិតមែន ប៉ុន្ដែលោកមានកូនស្រីធំទន្ទឹមខ្លួនហើយ ជាក់ស្ដែងនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២០ នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាន់ ជេមស៍ បានបង្ហោះសារជូនពរថ្ងៃកំណើតកូនស្រីសំណព្វចិត្តប្រកបដោយក្ដីស្រឡាញ់ និង ភាពកក់ក្ដៅ ដែលលោកបានរៀបរាប់ថា «រីករាយថ្ងៃកំណើតកូនស្រីប៉ា ប៉ាជូនពរកូនឱ្យជោគជ័យពេញមួយជីវិត» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះមិនចំឡែកនោះទេ ដែលតារាចម្រៀង ខាន់ ជេមស៍ មានកូនស្រីធំទន្ទឹមខ្លួនបែបនេះ ព្រោះថាកាលពីមួយរយៈមុន លោកបានបង្ហោះរូបថតជាមួយភរិយាយ៉ាងស្វីតមួយសន្លឹកលើគណនីហ្វេសប៊ុក ដែលបង្ហាញថា លោក និង ភរិយា បានរួមរស់ជាមួយគ្នារយៈពេល ២០ ឆ្នាំមកហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្កឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលបន្តិចដែរ ព្រោះកន្លងមកអ្នកគាំទ្រត្រឹមដឹងថាលោកបានរៀបការមានប្រពន្ធកូនរួចហើយ ប៉ុន្ដែពួកគេមិនដឹងថា ចំណងអាពាហ៍ពិពាហ៍របស់តារាចម្រៀងប្រុសរូបនេះ យូរដល់ទៅ ២០ ឆ្នាំនោះទេ ៕

Leave a Reply