នាថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២០ នេះ គេប្រទះឃើញ ប្អូនប្រុសពៅ តារាចម្រៀង សួស វីសា បានចូលរោងភ្ជាប់ពាក្យតាមប្រពៃណីខ្មែរហើយ ដោយ ប្អូនប្រុសពៅ របស់ សួស វីសា មានឈ្មោះ សួស វាសនា រីឯ ខាងគូដណ្តឹងវិញ មានឈ្មោះ ហៀង ម៉ាលីណែត។មួយវិញទៀត ដើម្បីទប់ស្កាត់ និងបង្កាជំងឺកូវីដ១៩ កម្មវិធីនះ តម្រូវមានអ្នកចូលរួមត្រឹម ១៥ នាក់ប៉ុណ្ណោះ។
ក្នុងនោះ សួស វីសា ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា ” ថ្ងៃនេះ ជាថ្ងៃសិរីសួស្តី ភ្ជាប់ពាក្យ ប្អូនប្រុសពៅ របស់ខ្ញុំ Suos Veasna & MaLy Neth បងសូមចូលរួម អបអរសាទរប្អូនទាំងពីរ សំរាប់ថ្ងៃពិសេសនេះ
សូមអោយប្អូនទាំងពីរ មានតែស្នាមញញឹម និងបានសំរេចគ្រប់បំណងប្រាថ្នា ទាំងអស់ ក៏សូមអភ័យទោស សំរាប់បងប្អូន ញាត្តិមិត្ត ជិតឆ្ងាយ ទាំងសងខាងផងដែរ ដែលយើងខ្ញុំមិនបានអញ្ជើញមក ចូលរួម ព្រោះកម្មវិធីនេះ តំរូវអោយមានចំនួន អ្នកចូលរួមតែ15នាក់ តែប៉ុណ្ណោះ”។
ឃើញបែបនេះភ្លាម ហ្វេនៗ ជាច្រើន របស់ វីសាបានចូល comment ថា ៖ សូមចូលរួមអបអរសាទរបងប្រុសបងស្រីទាំងពីរនាក់, ជូនពរប្អូនទាំងពីរ ត្រៀមជាគូអនាគត
សូមអោយទទួលបាននូវសេចក្តីស្រលាញ់មួយ ដ៏ត្រជាក់ និងថែរក្សាក្តីស្រលាញ់មួយនេះ ឋិតថេរជាអមតៈណាអូន។ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖
សូមទស្សនាវីដេអូខាងក្រោមនេះ