ទស្សនិកជនទូទៅ ក៏ដូចជាហ្វេនៗជាច្រើន ច្បាស់ជាស្គាល់ជាក់ជាមិនខាន តារាចម្រៀងស្រី ដ៏ល្បីឈ្មោះម្នាក់ ក្នុងផលិតកម្មរស្មីហង្សមាស នោះ គឺ សុខ ស្រីនាង។
បទមនោសញ្ចេតនា របស់ តារាចម្រៀងរូបនេះ នៅតែទទូលបានការគាំទ្រ ខ្លាំងដដែលមកដល់ពេលនេះ ស្តាប់ហើយ ស្តាប់ទៀត មិនចេះជិនណាយ។
ចំណែកនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២០ នេះ គេឃើញ ស្រីនាង បានបង្ហោះរូបភាពជាច្រើនសន្លឹក រំលេចទៅដោយការតុបតែងផ្ទះយ៉ាងស្រស់ស្អាត និងទាក់ទាញ មុនថ្ងៃបុណ្យណូអែល ដែលនឹងមកដល់ថ្ងៃស្អែកនេះ។
ស្រីនាង បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “ចាប់ទំរាំតែជាប់បានថត #BoyBoy_Yoyo May Santa Claus bring everything you wished for Merry Christmas”។ ឃើញរូបភាពនេះភ្លាម អ្នកគាំទ្រជាច្រើន មិនចាំយូរឡើយ ក៏បានចូល comment ថា ៖
ស្អាតណាស់អាយដលក្នុងបេះដូង, ស្អាតគួរឲស្រលាញ់ណាស់ប្អូនស្រី, សែនស្រលាញ់សក់បងណាស់, ឡើង Cute កប់ហ្មង, សុភាពនារី។ ព្រមទំាងនៅមានពាក្យសរសើរចំពោះ ស្រីនាង ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនារូបភាព របស់ តារារូបនេះទំាងអស់គ្នា ៖