ក្រសួងពន្យល់ច្បាស់ៗពីកូវីដ១៩ បំលែងខ្លូនជាវីរុស SARS-Cov-2 កំពុងរាលដាលខ្លាំងនៅអង់គ្លេស….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានធ្វើការបកស្រាយតាមរយៈការស្រាវជុំវិញ ជុំវិញព័ត៌មានដែលកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង នាប៉ុន្មានថ្ងៃនេះ អំពីការរកឃេីញវីរុសកូវីដ-១៩​ បំលែងខ្លួនថ្មីនៅប្រទេសអង់គ្លេស​ ដែលគេកំពុងបន្តការសិក្សាពីភាពឆ្លង​លឿន​ ភាពធ្ងន់ធ្ងរគ្លីនិក​ ភាពផ្លាស់ប្តូរអង់ទីគ័រ​ និងផលប៉ះពាល់នានា​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសង្កេតឃេីញមានការលេីកឡេីងពីការរកឃេីញវីរុសកូវីដ-១៩​ ប្រភេទថ្មី​ (new strain) នៅប្រទេសអង់គ្លេសក្នុងពេលថ្មីៗនេះ​ និងក្រោយពីបានពិភាក្សាជាមួយអង្គការសុខភាពពិភពលោក​លោកជំទាវ ឱ វណ្ណឌីន សូមឆ្លៀតឱកាសនេះ​ ជម្រាបជូនបងប្អូនសាធារណជនទាំងអស់​ នូវចំណុចសំខាន់ៗ ក៏ដូចជាផ្តល់នូវការឆ្លេីយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានមួយចំនួន​ មានដូចតទៅ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១.​ ការរកឃេីញវីរុសកូវីដ-១៩​ ប្រភេទថ្មី​ (new strain) គឺអ្នកវិទ្យាសាស្ត្រកំពុងតែធ្វេីការសិក្សាលេីប្រភេទវីរុសកូវីដ-១៩​ ដែលបានបំលែងខ្លួន (Mutation) នេះ​ ដែលធ្លាប់មានការចុះផ្សាយកន្លង​មកដែរ​ លេីការបំលែងខ្លួនរបស់វីរុសកូវីដ-១៩​ នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២.​ វីរុសកូវីដ-១៩​ មានការផ្លាស់ប្តូរជាបន្តបន្ទាប់ ដែលនាំឱ្យមានការលេចឡើង​នូវបំលែងវីរុស ឫ​ វ៉ារ្យ៉ង់ថ្មី។​ វ៉ារ្យ៉ង់ SARS-Cov-2 ថ្មីមួយដែលត្រូវបានគេហៅថា SARS-CoV-2 VUI 202012/01 មាន​ដើមកំណើតនៅភាគអាគ្នេយ៍នៃប្រទេសអង់គ្លេសក្នុងខែកញ្ញា​ ហេីយឥឡូវនេះ​ កំពុងរីករាលដាលយ៉ាងឆាប់រហ័ស​ និងមានភាពលេចធ្លោនៅក្នុងចក្រភពអង់គ្លេស​ ដែលត្រូវបានគេរកឃើញផងដែរ​ នៅក្នុងប្រទេសដាណឺម៉ាក​ អូស្ត្រាលី​ និងហូឡង់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣.​ លទ្ធផលសិក្សាបឋមនៅចក្រភពអង់គ្លេស​ បង្ហាញថា​ ប្រភេទវ៉ារ្យ៉ង់ថ្មីនៃវីរុសនេះ​ អាចឆ្លងបានច្រើនជាងវ៉ារ្យ៉ង់ដែលបានចរាចរពីពេលមុនៗ​ ហេីយរហូតមកដល់បច្ចុប្បន្ននេះ​ មិនទាន់មានការបង្ហាញពីការកើនឡើងនៃភាពធ្ងន់ធ្ងរនៃការឆ្លង​នេះនៅឡេីយ ។ ការស៊ើបអង្កេតកំពុងបន្តធ្វេីនៅចក្រភពអង់គ្លេស​ និងសហភាពអឺរ៉ុប​ សម្រាប់ស្វែងរកព័ត៌មានបន្ថែមអំពីភាពធ្ងន់ធ្ងរនៃគ្លីនិក​ ការឆ្លង​ ការផ្លាស់ប្តូរអង់ទីគ័រ​ និងផលប៉ះពាល់ដែលអាចនឹងកើតមានលើប្រសិទ្ធភាពវ៉ាក់សាំង​ និងការតាមដានករណីឆ្លងឡើងវិញ​ (re-infection)​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤.​ លោកជំទាវ ឱ វណ្ណឌីន សុំបញ្ជាក់ជូនផងដែរថា​ ការផ្លាស់ប្តូរនៃប្រភេទវីរុសលេីវ៉ារ្យ៉ង់នេះ​ មិនប៉ះពាល់ដល់តេស្តធ្វេីរោគវិនិច្ឆ័យដែលត្រូវបានប្រើនៅក្នុងប្រទេសកម្ពុជាឡេីយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥.​ អ្វីដែលសំខាន់នៅពេលនេះ​ គឺនៅពេលដែលយេីងកំពុងរងចាំនូវលទ្ធផលសម្រេចនៃវ៉ាក់សាំងកូវីដ-១៩​ ដែលនឹងត្រូវចែកចាយមកបណ្តាប្រទេសជាសមាជិក​ ដោយមជ្ឈមណ្ឌលកូវ៉ាក់​ និងការវាយតម្លៃជាមុននូវប្រសិទ្ធិភាព​ និងគុណភាពវ៉ាក់សាំង​ មុនការប្រេីប្រាស់នៅកម្ពុជានោះ​ ដេីម្បីការពារខ្លួនអ្នកពីការចម្លងវីរុសកូវីដ-១៩​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(បំលែងបែបណាក៏ដោយ)​ យេីងត្រូវនាំគ្នាអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ​ការពារខ្លួនដែលបានណែនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ដែលបានថ្លែងទៅកាន់ជនរួមជាតិនាថ្ងៃទី១៥​ ខែធ្នូ​ ឆ្នាំ២០២០​ ដោយគ្រប់ៗគ្នា​ ត្រូវចូលរួមអនុវត្តវិធានការ​ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣ ការពារ៖​ ពាក់ម៉ាស់​ លាងដៃញឹកញាប់​ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡេីង ។ ៣ កុំ​៖​ កុំទៅកន្លែងមនុស្សច្រេីនកុះករ​ កុំទៅកន្លែងបិទជិត​ គ្មានខ្យល់ចេញចូល​ ប្រេីម៉ាស៊ីនត្រជាក់ច្រេីន​ និងកុំប៉ះពាល់គ្នា​ ពេលជួបគ្នាកុំចាប់ដៃគ្នា​ កុំកៀកស្មាគ្នា​ ឫកុំឱបគ្នា​ ជាដេីម ។ ត្រូវបន្តការរស់នៅធម្មតាតាមបែបគន្លងថ្មី​ ដោយចេះកែប្រែឥរិយាបទ​ និង ទម្លាប់នៃការរស់នៅ​ ដោយប្រកាន់យកនូវការការពារការឆ្លងវីរុសកូវីដ-១៩​ តាមការណែនាំខាងលេីនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការប្រហែសខ្លួន​ ដោយមេីលស្រាលលេីលទ្ធភាពនៃការចម្លងរបស់វីរុសកូវីដ-១៩​ គឺជាការមេីលងាយខ្លួនឯង​ ដោយទុកខ្លួនឯង​ ឲ្យវីរុសកូវីដ-១៩​ សប្បាយចិត្ត​ អាចវ៉ៃលុកដោយសេរីមកលេីសរីរាង្គខ្លួនឯង​ ធ្វេីឲ្យធ្លាក់ខ្លួនឈឺ​ និងអាចមានសភាពធ្ងន់ធ្ងរ​ អាចស្លាប់បាត់បង់ជីវិតបាន​ ប្រសិនបេីនៅតែប្រហែសខ្លួន​ មេីលស្រាលលេីលទ្ធភាពនៃការបង្កជាជំងឺកូវីដ-១៩​ នេះ ​៕

Leave a Reply