អត់ខ្វល់ ជាតិ សុច្ចកា ទុកឱ្យអ្នកសង្ស័យតាមដានបន្តទៀត….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារមិនទាន់ត្រឡប់មកស្រុកកំណើត បើទោះការសម្តែងនៅប្រទេសអូស្ត្រាលី បានបញ្ចប់ទៅជាច្រើនខែនោះ បានធ្វើឱ្យមានការសង្ស័យថាតារាចម្រៀងវ័យក្មេង ជាតិ សុច្ចកា អាចនឹងមានអ្នកពេញចិត្តធានារស់នៅទីនោះ។ ទាក់ទងជាមួយរឿងនេះដែរ ជាតិ សុច្ចកា មិនបានបកស្រាយវែងឆ្ងាយអ្វីឡើយ ដោយគ្រាន់តែព្រលយខ្លីៗប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះ ជាតិ សុច្ចកា កំពុងរស់នៅយ៉ាងមានក្តីសុខនៅប្រទេសអូស្ត្រាលី បើទោះបីមិនបានរស់នៅជួបជុំជាមួយក្រុមគ្រួសារក៏ដោយ។ ជារឿយៗ តារារូបនេះតែងបង្ហាញរូបភាពដ៏ស្រស់ស្អាតរួមនឹងទិដ្ឋភាព នៅក្នុងប្រទេសអូស្ត្រាលីបង្ហាញដល់អ្នកគាំទ្រនៅក្នុងស្រុកផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមថា ស្រីស្អាតរូបនេះ នឹងអាចមានអ្នកធានាឱ្យរស់នៅទីនោះ ព្រោះទោះបញ្ចប់ការសម្ដែងហើយ តែនាងនៅបន្ដរស់នៅទីនោះទៀត តែយ៉ាងណា តារារូបនេះ ក៏បានបញ្ជាក់ខ្លីថា «ខ្ញុំរស់នៅប្រទេសអូស្ត្រាលីដោយស្របច្បាប់មិនមានប្រវត្តិខុសច្បាប់ទេ ហើយក៏មិនចង់ បកស្រាយអ្វីដែរទុកឱ្យសង្ស័យបន្តទៀតចុះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ជាតិ សុច្ចកា បានចេញទៅសម្តែងជាលើដំបូងនៅប្រទេសអូស្ត្រាលី ដោយរួមដំណើរជាមួយតារាចម្រៀងសាច់សខ្ចីលោក អេនឌី និងតារាចម្រៀងស្រីមួយរូបទៀតកាលពីដើមឆ្នាំ តែការសម្តែងបានបញ្ចប់ទៅហើយក្តី ជាតិ សុច្ចកា នៅមិនទាន់ត្រលប់មកស្រុកខ្មែរ បើទោះ លោក អេនឌី បានត្រឡប់មកតាំងពីប៉ុន្មានខែមុនក្តី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនមែនជារឿងចម្លែកទេ កន្លងមក តារាមិនតិចទេ បានចាកចេញទៅសម្តែងនៅបរទេស និង បានជួបស្នេហ៍នៅទីនោះ ដែលរហូតមកដល់ពេលនេះ តារាខ្លះក៏រស់នៅបានសុខសប្បាយ ហើយខ្លះទៀតក៏បានចែកផ្លូវគ្នាទៅវិញ៕

Leave a Reply