អស់ទាស់! ស្រឡាញ់គ្នា ៧ ខែ Taew បើកជំនួញធំមួយសង្សារហាយសូរ Pranai

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិត្តភក្ដិនៅក្នុងរង្វង់សិល្បៈ ក៏ដូចជាអ្នកគាំទ្រតារាស្រីជួរមុខ Taew Natapohn ទាំងក្នុង និង ក្រៅប្រទេសសុទ្ធតែបានដឹងច្បាស់ថា ពេលនេះនាងកំពុងសាងស្នេហ៍យ៉ាងផ្អែមល្ហែមបំផុត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយកំលោះហាយសូរជាកូនប្រុសក្នុងគ្រួសារអភិជនមានទ្រព្យសម្បត្តិវាល់លាន Pranai ហើយបើទោះបីជាអ្នកទាំងពីរ ទើបតែទាក់ទងគ្នាបានជាងកន្លះឆ្នាំ ប៉ុន្ដែពួកគេតែបណ្ដើរគ្នាទៅណាមកណា បង្ហាញជាសាធារណៈជារឿយៗ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេថាទំនាក់ទំនងយូរឆាប់មិនសូវសំខាន់ទេ សំខាន់ឱ្យតែយល់ចិត្តថ្លើមគ្នាច្បាស់ ជាក់ស្ដែងគ្រាន់តែក្លាយជាសង្សារនឹងគ្នាបាន ៧ ខែ តារាស្រីរូបស្រស់ Taew និង ហាយសូរ Pranai បានចាប់ដៃគ្នា បើភោជនីយដ្ឋានមួយឈ្មោះថា «Chim Chim»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលមានលក់អាហារសម្រន់ផ្សេងៗ ក៏ហាក់បង្ហាញពីភាពច្បាស់លាស់រវាងគ្នានឹងគ្នា បង្កឱ្យមហាជនផ្ទុះការភ្ញាក់ផ្អើលមិនស្ទើរនោះទេ ព្រោះថាពួកគេទាំងពីរទើបតែស្គាល់គ្នាប៉ុន្មានខែប៉ុណ្ណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែយ៉ាងណា គូស្នេហ៍ដ៏ស្អិតល្មួតខាងលើ មិនបានបង្ហើបថា ពួកគេចាយទន់ប៉ុន្មានលើមុខជំនួញថ្មីនោះឡើយ តែគ្រាន់តែហាងចាប់ផ្ដើមដំណើរការភ្លាម ក៏ឃើញមិត្តភក្ដិជិតស្និទ្ធរបស់ពួកគេ បានចូលរួមគាំទ្រថែមទាំងថតរូបបង្ហោះលើ IG ព្រោងព្រាត ៕

Leave a Reply