យូរី បុកពោះ ក្រោយបោះទុនរាប់ម៉ឺនដុល្លារ ត្រៀមដំណើរការជំនួញនៅចុងឆ្នាំនេះ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនមែនជារឿងធម្មតាទេ សំងំៗ តារាចម្រៀងវ័យក្មេងរូបស្រស់ពូកែរាំ យូរី បានបោះទុនរាប់ម៉ឺនដុល្លារបង្កើតជំនួញថ្មីមួយ ដែលត្រៀម នឹងដាក់ដំណើរការនៅក្នុងអំឡុងចុងឆ្នាំនេះ ឬដើមឆ្នាំ២០២១ នេះតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមគម្រោង យូរី ត្រៀមនឹងបើកអាហារភោជនីយដ្ឋានមួយ ដែលមានទីតាំងនៅម្តុំ វត្តសំរោង អណ្តែត ហើយបើតាមប្រភពដែលស្និទ្ធជាមួយនឹងតារាចម្រៀងរូបនេះ បានឱ្យដឹងថា ការបើកភោជនីយដ្ឋាននេះ ចាយទុនដល់ទៅជាង ១០ ម៉ឺនដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាស្រីរូបនេះ ក៏បានទម្លាយថា នាងបានបោះទុនដល់ ទៅ ៧ ម៉ឺនដុល្លារ ខណៈដែលនាងបានចូលហ៊ុនគ្នាជាមួយដៃគូម្នាក់ទៀតជាអ្នកផលិតកម្មវិធីនៅក្នុងស្ថានីយទូរទស្សន៍មួយ។គួរឱ្យដឹងថា ក្រោយស្ងាត់មួយរយៈ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះ យូរី កំពុងធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ម្តងទៀត ក្រោយពីនាងបានចេញនូវបទចម្រៀងថ្មីៗ នៅក្នុងទ្រនំហង្សមាសដែលមានដូចជាបទ «ផាំងៗ» និង បទ«រាំ Style ក្មេង» ។ យ៉ាងណាមិញ បទចម្រៀងទាំងពីរបទនេះ យូរី ទទួលសន្ទុះនៃការគាំទ្រច្រើនគួរសមផងដែរ៕

Leave a Reply