បើនិយាយដល់ឈ្មោះ លោកស្រី ទ្រី ដាណា មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ។ ថៅកែហាងពេជ្រ រូបនេះ មិនត្រឹមតែកំពុងជោគជ័យ ក្នុងមុខជំនួញខ្លាំងប៉ុណ្ណោះទេ ថែមទំាងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រិយមិត្តទូទៅ តាមរយៈទង្វើរសប្បុរសធម៌របស់លោកស្រី ដែលតែងតែជួយ អ្នកប្រឹងតស៊ូ និងត្រូវការជាចាំបាច់ ជាហូរហែ។
ក្រៅពីនោះ លោកស្រី នៅតែឆ្លៀតពេលវេលា សម្រាប់ខ្លួនឯង ជាមួយស្វាមី ជាទីស្រឡាញ់ផងដែរ ដោយទៅលំហែកាយ តាមទីកន្លែងផ្សេងៗជាញឹកញាប់។
មួយវិញទៀត ចែដាណា ចូលចិត្តច្រៀងខ្លាំងណាស់ ដោយតែងតែបកស្រាយបទចម្រៀងកន្លងមក រហូតទទួលបានការពេញចិត្តយ៉ាងខ្លាំង ពីសំណាក់ពុកម៉ែបងប្អូន។
ជាក់ស្តែង នៅព្រឹកមិញនេះទៀត នាថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២០ លោកស្រី បានបញ្ចេញបទចម្រៀងមួយបទទៀតហើយ ក្រោមចំណងដ៏ពិសេស ថា “ស្រលាញ់បង លុះដង្ហើមលែងដក”។
ស្តាប់ចប់ គ្រប់គ្នា ភ្ញាក់ព្រឹត នូវទឹកដមសំនៀងរបស់លោកស្រី ដោយបង្កប់អត្ថន័យផ្អែមល្ហែម ស្តាប់ទៅពិតជាលន្លង់លន្លោចខ្លាំងណាស់។ មានអ្នកខ្លះទៀត បានបង្ហាញអារម្មណ៍ ក្រោយស្តាប់ចប់ថា ៖ ពីរោះណាស់ បងស្រី ហើយមានអត្ថន័យទៀត, អីយ៉ូ! ប្អូនស្រី ពិតជាច្រៀងបានល្អមែនទែន ហើយមានអត្ថន័យ ខ្លឹមសារ ល្អទៀត។
សូមសរសើរ សូមសរសើរ ហើយសង្ឃឹមថាស្វាមីប្អូន “ពូម៉ៅ” គាត់នឹងមានអារម្មណ៍ស្រស់ស្រាយ សប្បាយចិត្ត នៅពេលដែលបានឮចម្រៀងនេះ។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមស្តាប់បទចម្រៀង ដែលជាការបកស្រាយ ដោយ ចែដាណា ទាំងអស់គ្នា ៖
សូមទស្សនាវីដេអូខាងក្រោមនេះ