អីយ៉ាស់! អ៊ីណូ បង្ហោះរូបកៀកកើយតារាចម្រៀងស្រីរួមទ្រនំ ផ្អែមល្ហែមមិនធម្មតាទេ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលកន្លងមកមហាជនអ្នកគាំទ្រប្រាកដជាបានដឹងហើយពីរឿងរ៉ាវឯកជនរបស់តារាចម្រៀងផលិតកម្មសាន់ដេ លោក អ៊ីណូ ដែលបានបើកចំហទំនាក់ទំនងស្នេហាជាមួយនឹងនារីក្រៅសិល្បម្នាក់ជាគ្រូពេទ្យ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកលោក និង អ្នកគ្រូពេទ្យរូបនោះ ក៏បានបែកបាក់គ្នាដោយស្ងាត់ៗ ហើយក៏មិនបានបញ្ជាក់ពីមូលហេតុអ្វីឡើយ ។ ក្រោយពីបែកបាក់គូស្នេហ៍ហើយ លោក អ៊ីណូ ក៏ធ្លាប់បានលេចឮពាក្យចចាមអារ៉ាមមួយចំនួនថា លោកមានទំនាក់ទំនងស្នេហាជាមួយតារាស្រីរូបនេះ រូបនោះ ជាដើម ប៉ុន្តែលោកហាក់មិនមានប្រតិកម្មឆ្លើយតបអ្វីនោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះ តារាចម្រៀង អ៊ីណូ បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការសង្ស័យទៀតហើយ ក្រោយលោកបានបង្ហោះរូបភាពទាំងនៅលើគណនីហ្វេសប៊ុក និង Story ជាមួយនារីម្នាក់យ៉ាងកៀកកិត ហើយនារីម្នាក់នោះត្រូវបានគេដឹងថាក៏ជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេដូចលោកដែរ គឺកញ្ញា អាន់យ៉ា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធនឹងរូបថតមួយសន្លឹកនោះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានបញ្ចេញមតិផ្សេងៗគ្នា ដោយមានខ្លះលើកសំណួរសួរថា «តើ អាន់យ៉ា ជាគូស្នេហ៍ថ្មីរបស់ អ៊ីណូ ឬយ៉ាងណា?» ហើយខ្លះទៀតថា «អ្នកទាំងពីរអាចនឹងរាប់អានគ្នាស្និទ្ធស្នាល់ប៉ុណ្ណោះ គ្មានអ្វីនឹងគ្មានអ្វីនឹងគ្នានោះទេ! » ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើក្រឡេកមកមើលម្ចាស់សាមីខ្លួនវិញ លោក អ៊ីណូ បានបង្ហោះសារភ្ជាប់នឹងរូបភាពនោះថា «Family Time ឱ្យតែមិនសប្បាយចិត្ត ឬ ស្ត្រេសការងារ ពួកគាត់ប៉ិនកូរឱ្យសប្បាយចឹងហ្មង» ៕

Leave a Reply