ជុំវិញរឿងរ៉ាវលោកឧកញ៉ា ឌួង ឆាយ លែងលះជាមួយភរិយាផ្អើលពេញហ្វេសប៊ុកនេះដែរ មិនដឹងថាមូលហេតុអ្វីឲ្យពិតប្រាកដនោះទេ ឬក៌មានគេ Hack Account ក៌មិនទាន់បានដឹងដែរព្រោះលោកជំទាវ ដេត
ម៉ាលីណាមិនបានបញ្ចាក់អំពីមូលហេតុឡើយដោយគ្រាន់តែប្រាប់ទៅមហាជនថាលោកថា៖”សូមពូមីងបងប្អូនទាំងអស់គ្នាជួយទទួលដឹងលឺ ចាប់ពីថ្ងៃនេះតទៅនាងខ្ញុំនិងឌួង ឆាយបានព្រមព្រៀងលែងលះគ្នារួចរាល់ហើយអញ្ចឹងចាប់ពីពេលនេះតទៅអ្វីដែលពាក់ព័ន្ធនិង ឌួង ឆាយហើយនិងគ្រួសារគាត់គឺពុំមានពាក់ព័ន្ធនិងនាងខ្ញុំតទៀតទេសូមអរគុណ 13.12.2020 “៕
អ្វីដែលធ្វើឲ្យពុកម៉ែបងប្អូនកាន់តែចាប់អារម្មណ៍ខ្លាំងបំផុតនោះត្បិតពេលនេះលោកឧកញ៉ា ឌួង ឆាយ និងភរិយាលែងលះគ្នាទៅហើយក្ដីតែលោក ឧញ៉ា នៅតែបង្ហាញសកម្មភាព Share រាល់ពេលភរិយា Live លក់ផលិតផលនៅលើហ្វេសប៊ុកម្ដងៗ។
ជាក់ស្ដែងកាលពីម្សិលមិញនេះលោកឧកញ៉ា ក៏បានShare សកម្មភាពលោកជំទាវ ដេត ម៉ាលីណា Live លក់ផងដែរពោលមុនថ្ងៃផ្ទុះព័ត៌មានលែងលះ១ថ្ងៃ។
ដំណឹងលែងលះគ្នារវាងឧកញ៉ា ឌួង ឆាយ និងលោកជំទាវ ដេត ម៉ាលីណា កំពុងតែទទួលបានការចាប់អារ ម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនដែលប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយពួកគេមិននឹកស្មានថាឧកញ៉ា ចិត្តធម៌ និងភរិយាលែងលះគ្នាទាំងគ្មានលេចឭដំណឹងឈ្លោះទាស់ទែងគ្នាម្ដងណាឡើយ។