ជាតារាល្បីមែន តែប្រឈមមុខនឹងគ្រោះថ្នាក់ច្រើន!ឈិន ឡុង ប៊ិះនឹងអស់ជីវិត ដោយសារថតរឿងមួយនេះ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចិន៖ ជាយូរឆ្នាំមកហើយ ដែលតារាសម្តែងចិនវ័យចំណាស់Jackie Chan ហៅកាត់ថាឈិន ឡុង បានសាងនូវកេរ្តិ៍ឈ្មោះក៏ដូចជា ស្នាដៃយ៉ាងច្រើនទៅលើខ្សែភាពយន្តជាច្រើន តាមរបៀបបែបប្រយុទ្ធនឹងវាយតប់គ្នា ដែលធ្វើឲ្យទស្សនិកជនជាច្រើនដែលបានទស្សនាហើយ លាន់មាត់សរសើរស្ទើរតែគ្រប់ៗគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ រហូតមកទល់ពេលបច្ចុប្បន្ន តារាប្រុសរូបនេះ បានទទួលជោគជ័យខ្លាំងគួរឲ្យកត់សម្គាល់ ប៉ុន្តែទោះបីជាយ៉ាងនេះ គ្មាននរណាម្នាក់ចាប់អារម្មណ៍ឬ ដឹងអំពីការថតខ្សែភាពយន្តបែបវាយតប់ទាំងនោះឡើយ ដោយវាមិនមែនជារឿងងាយស្រួលនោះទេ ទម្រាំតែថតចប់មួយឈុតៗ គឺត្រូវប្រឈមមុខទៅនឹងគ្រោះថ្នាក់រាប់មិនអស់ ដោយសារតែផលិតករចង់ឲ្យអ្នកទស្សនាទទួលបានអារម្មណ៍ស្តែងៗនិង ពិតៗផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក រម្លឹកមកអតីតកាលវិញដែលឈិន ឡុង ស្ទើរតែគ្មានវត្តមានរហូតទល់សព្វថ្ងៃនេះ ដោយសារតែការប្រថុយគ្រោះថ្នាក់ពិតៗ នៅក្នុងកំឡុងពេលថតខ្សែភាពយន្ត​ «Police Story»នៅក្នុងឆ្នាំ១៩៨៥ ដែលឈុតមួយនោះ គឺ ឈិន ឡុង ដើរតួជាមន្ត្រីប៉ូលីស ដេញចាប់ជនទុច្ចរិត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងផ្សារទំនើបមួយកន្លែង ដោយតារារូបនេះបានហក់ចុះសម្រូតខ្លួនតាមបង្គោលដែក មួយដែលនៅក្បែរពោរពេញដោយអំពូលភ្លើងឆ្វាត់ឆ្វែង ពីលើជាន់ខ្ពស់ប្រមាណជា៣ ទៅ៤ជាន់ ទៅជាន់ផ្ទាល់ដីដោយគ្មានអ្វីឧបករណ៍ជំនួយដើម្បីទ្រខ្លួនលោកបន្តិចសោះ ប៉ុន្តែសំណាងល្អ លោកគ្មានរបួសអ្វីជាដុំកំភួនអ្វីឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបានថតចប់ឈិន ឡុង ផ្ទាល់ក៏មានអារម្មណ៍ថាខ្លាចត្រង់ឈុតនេះដែរ ទោះបីជាខ្លួនធ្លាប់សម្តែងឈុតគ្រោះថ្នាក់ជាច្រើនដងក្តី ប៉ុន្តែត្រង់ឈុតនេះវិញលោក អាចនឹងប្រឈមមុខទៅនឹងគ្រោះថ្នាក់ពីរ មួយអាចនឹងឆក់អគ្គិសនីតាមរយៈខ្សែភ្លើងអំពូលនៅក្បែរនោះ ទីពីរប្រសិនជាលោកភ្លាត់ចំណាប់ តោងខុសបង្គោលគឺអាចនឹងស៊យធំ ដោយសារនៅខាងក្រោមគ្មានអ្វីដើម្បីទ្រខ្លួននោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាយ៉ាងក៏ដោយនេះមិនមែនជាលើកទី១នោះទេ ដែល តារាប្រុសរូបនេះ ប៊ិះនឹងអស់ជីវិតដោយសារថតខ្សែភាពយន្តនោះ សូម្បីតែនៅក្នុងឆ្នាំ២០២០នេះឈិន ឡុង ក៏ប៊ិះនឹងឈ្លក់ទឹកស្លាប់នៅពេលថតខ្សែភាពយន្ត«Vanguard» ផងដែរ ​៕ សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមចូលទស្សនាវីដេអូខាងក្រោម៖

Leave a Reply