ជុំវិញគម្រោងរៀបការរបស់តារាចម្រៀងសម្លេងផ្អែម លោក អាន គុណកូឡា ប្រិយមិត្តខ្លះបានជ្រាបមកហើយ ព្រោះរាងយឺតយ៉ាវបន្តិចព្រោះតែជំងឺកូវីដ១៩។
ដោយឡែកកាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២០ នេះ តារាចម្រៀងប្រុសរូបនេះ បានចូលរោងការតាមប្រពៃណីហើយ ដោយរៀបចំជួបជុំជាលក្ខណះគ្រួសារតែប៉ុណ្ណោះ រីឯកូនក្រមុំវិញស្រស់ស្អាតណាស់។
ក្នុងនោះ ហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ“Image Hunter Photography” បានបញ្ជាក់បន្ថែមថា “សូមអរគុណដល់ក្រុមគ្រួសារលោក អាន គុណកូឡា ដែលបានជ្រើសរើស សេវាកម្មថតរូប និង តុបតែងផ្កា ក្នុងថ្ងៃពិធីមង្គលរបស់លោក
ហេីយដើម្បីចូលរួមទប់ស្កាត់ជំងឺ covid-19តារាចំរៀង លោក អាន គុណកូឡា និងភរិយា បានប្រារព្វពិធីអាពារណ៍ពិពាហ៍ តាមប្រពីណីខ្មែរ ដោយរៀបចំជួបជុំជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ហើយក៏សូមជូនពរដល់លោកនិងភរិយាស្រលាញ់គ្នាជារៀងរហូត”៕