បើនិយាយដល់ តារាចម្រៀង ដែលមានសម្លេងផ្អែមស្រទន់ ប្រចាំ ផលិតកម្ម រស្មីហង្សមាស នោះ គឺ នី រតនា ប្រិយមិត្តមិនតិចទេសុទ្ធតែស្គាល់ហើយ។
ដោយឡែកក្រោយពីរូបលោក បានរៀបការជាមួយនារីដ៏ស្រស់ស្អាតម្នាក់ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ កន្លងទៅផងដែរ ដោយមានការចូលរួមពីសំណាក់ភ្លៀងកិត្តិយសយ៉ាងច្រើន។
ដោយឡែកនាថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២០ នេះ ចំថ្ងៃខួបកំណើតភរិយា ជាទីស្រឡាញ់របស់លោក។ នី រតនា បានបង្ហោះសារមួយជូនពរ ភរិយា ថា “Happy birthday អូនសម្លាញ់ Sovannpheakna Heng
ជូនពរអូនមានសុខភាពល្អ សំណាងល្អ សម្រស់កាន់តែស្អាត ជោគជ័យគ្រប់ភារកិច្ច និងស្រលាញ់បងឱ្យច្រើនៗ ជាពិសេសសូមអោយគ្រួសារយើង មានសុភមង្គល រហូតទៅ Happy birthday to You “។
នៅមិនទាន់អស់ទេ ស្រាប់តែមុននេះបន្តិច នាយប់ថ្ងៃដដែលនេះ លោក នី រតនា បានយកនំខេក បាច់ផ្កា និងកាដូពិសេសមួយ មកSurprise ភរិយា រហូតដល់ថ្នាក់ រំភើបពេក ឡើងស្រក់ទឹកភ្នែក ហើយប្រាប់ថា “អត់មានប្រាប់អីតិច អើយ…”។ តោះកុំអោយខាតពេលយូរ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖
សូមទស្សនាវីដេអូខាងក្រោមនេះ