នឹកណាស់! អតីតតារាសម្តែង នារី រ័ត្នគន្ធា បាត់ឈឹងពីសង្គមសិល្បៈក្នុងស្រុក….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឱ្យតែនិយាយដល់តារាសម្តែងជើងចាស់ជំនាន់ទសវត្សរ៍ឆ្នាំ ៨០-៩០ ផ្នែកនារីនោះ ប្រិយមិត្តនឹកទៅដល់ឈ្មោះ អម្ពរ ទេវី សុខ ស្រីមុំ ចាន់ តារាទី ជាដើម ដែលតួឯកស្រីទាំងនេះ ត្រូវបានមហាជនអ្នកគាំទ្រចងចាំជាប់ក្នុងចិត្តមិនដែលភ្លេចឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញចំពោះអ្នកនាង នារី រ័ត្នគន្ធា ក៏ដូច្នោះដែរ ពោលគឺមិនខុសពីតារាសម្តែងល្បីៗខាងលើនេះប៉ុន្មានឡើយ ។ អ្នកនាង នារី រ័ត្នគន្ធា គឺជាអតីតតារាសម្តែងជំនាន់ឆ្នាំ ៨០-៩០ ដ៏ល្បីល្បាញមួយរូប ដែលអ្នកនាងត្រូវបានអ្នកគាំទ្រចាត់ទុកជាតារាទឹកភ្នែក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយមដើរតួកម្សត់ ដែលដៃគូស័ក្តិសមរបស់អ្នកនាងនោះគឺលោក ច័ន្ទ រិទ្ធមេធានី និង តារាប្រុសល្បីៗមួយចំនួនទៀតផងដែរ ។បើគិតរហូតមកដល់ពេលនេះ គឺមានរយៈពេលជិត ២០ ឆ្នាំមកហើយ ដែលអតីតតារាសម្តែងល្បី នារី រ័ត្នគន្ធា បានបន្សាត់ខ្លួនចេញឆ្ងាយពីវិស័យសិល្បៈក្នុងស្រុក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយការចាកចេញស្ងាត់ៗ និង យ៉ាងយូរឆ្នាំគ្មានដំណឹងនេះ បានធ្វើឱ្យអ្នកគាំទ្ររបស់អ្នកនាងជាច្រើនមានក្តីនឹករឭក និង ចង់ដឹងសុខទុក្ខពីអតីតតារាសម្តែងក្នុងចិត្តរូបនេះយ៉ាងខ្លាំង?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ បន្ទាប់ពីបន្សាត់ខ្លួនចេញឆ្ងាយពីវិស័យសិល្បៈ នៅក្នុងកំឡុងឆ្នាំ ២០០១ អតីតតារាសម្តែងទឹកភ្នែក នារី រ័ត្នគន្ធា ត្រូវបានគេដឹងថា អ្នកនាងបានចេញទៅរស់នៅសហរដ្ឋអាមេរិក បន្ទាប់ពីបានអាពាហ៍ពិពាហ៍ជាមួយស្វាមីឈ្មោះ ផល្លី ជាទាហានធ្វើការលើកប៉ាល់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ននេះ អ្នកនាង និង ស្វាមី រួមទាំងកូនៗទាំងពីរ កំពុងរស់នៅក្នុងរដ្ឋអាយលែន និង មានមុខរបរបើកហាងមួយយីហោ នារី រ័ត្នគន្ធា New Collection មានលក់សំលៀកបំពាក់ខ្មែរនិង វត្ថុបុរាណខ្មែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទៅរស់នៅឆ្ងាយពីទឹកដីកំណើតឯសហរដ្ឋអាមេរិកពិតមែន ប៉ុន្តែយូរៗម្តងអតីតតារាសម្តែង នារី រ័ត្នគន្ធា និង គ្រួសារ ក៏បានមកលេងប្រទេសកំណើតផងដែរ ដែលចុងក្រោយនេះគឺកាលពីឆ្នាំ ២០១៥ ដោយអ្នកនាងបានធ្វើបុណ្យជុំគ្រួសារ និង ដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលគត់សម្គាល់ កាលពីបង្ហាញវត្តមានលើកនោះ អ្នកនាងនារី រ័ត្នគន្ធា គឺមានភាពប្រែប្រួលយ៉ាងខ្លាំង ដោយអ្នកនាងប្រែជាមានសាច់ឈាមទ្រលុកទ្រលន់ និង មានព្រលឹងព្រលះជាងមុន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងដែរថា នារី រ័ត្នគន្ធា គឺជាតារាសម្ដែងល្បីឈ្មោះជំនាន់អ្នកនាង អម្ពរ ទេវី និង សុខ ស្រីមុំ ដែលមុនទៅសហរដ្ឋអាមេរិក អ្នកនាងធ្លាប់បានសាងស្នាដៃក្នុងរឿងជាច្រើនដូចជា «កំលោះឆ្នាំ ៩១» «បុប្ផាភ្នំពេញ» និង រឿង «ផ្លូវបែកជាបី» ជាដើម ៕

Leave a Reply