ញាក់សាច់! ទើបដឹង កែវ វាសនា មានផ្ទះវីឡានៅបុរីប៉េងហួតច្រើនដល់ម្លុឹង….!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងពិភពសិល្បៈសុទ្ធតែដឹងហើយថាតារាចម្រៀង កែវ វាសនា កាន់តែមានជីវភាពរស់នៅហាយសូរខ្លាំង នៅក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺបន្ទាប់ពីលោកមានភរិយាដ៏ស្រស់សោភា ទាំងពូកែ និង មានជីវភាពធូរធារខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍ និង បើកភ្នែកធំៗស្ទើរគ្រប់គ្នា នៅពេលដែលឃើញភរិយាតារាចម្រៀងប្រចំាផលិតកម្មសាន់ដេរូបនេះបាន អះអាងថានាងមានផ្ទះជាច្រើន នៅក្នុងបុរីប៉េងហួតបឹងស្នោ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះ តារាចម្រៀងមាឌតូចល្អិត កែវ វាសនា បានប្រកាសលក់ផ្ទះវីឡាភ្លោះមួយកន្លែងនៅក្នុងបុរីប៉េងហួតបឹងស្នោ តែយ៉ាងណាលោកក៏នៅមានផ្ទះវីឡាជាច្រើនទៀតនៅក្នុងដៃ ដោយក្នុងនោះភរិយារបស់តារាចម្រៀង កែវ វាសនា បានលើកឡើងថា «ដាច់ចិត្តវ៉ៃចេញមួយហើយក្នុង បុរីប៉េងហួតបឹងស្នោ ស្រឡាញ់ទីតាំងនៅនឹងណាស់ ទិញបាន ​១០ ផ្ទះ លក់មួយសល់ ៩ ទៀត បងប្អូនណាចង់បានប្រភេទផ្ទះអាជីវកម្មលើផ្លូវធំអាចទាក់ទងខ្ញុំបាន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងថា កែវ វាសនា ត្រូវបានគេចាត់ទុកជាតារាចម្រៀង ដែលមានសំណាងខ្លាំងបំផុត ព្រោះក្រោយពីរៀបការហើយលោកទទួលបានជោគជ័យខ្លាំងស្ទើរមិនគួរឱ្យជឿទាំងជីវិតគ្រួសារ និង ការងារ ហើយអ្វីដែលពិសេសនោះ លោកមានភរិយា និង កូនប្រុស-ស្រី ដ៏គួរឱ្យស្រឡាញ់ដល់ទៅពីរនាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ឱកាសនេះដែរ កែវ វាសនា ក៏មិនខុសពីអ្នកសិល្បៈដទៃទៀត លោក និង ភរិយា បានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបរិច្ចាគនូវថវិកា ចំនួន ១០០០ ដុល្លារ សម្រាប់ទិញវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ ដែលកំពុងរាតត្បាតនៅទូទាំងពិភពលោក៕

Leave a Reply