ដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុតបានកេីតឡេីងចំពោះយុវតីម្នាក់ ដែលគាត់បានទទួលមរណភាពចាកចោលបងប្អូន សាច់ញាតិក្រុមគ្រួសារ ជាពិសេសឪពុកម្តាយទាំងនៅវ័យក្មេង ដោយសារតែជំងឺទឹកនោមប្រៃ ខូចក្រលៀន និងជាតិពុលឡេីងពេញខ្លួន ពិតជាគួរឲ្យរន្ធត់ចិត្តខ្លាំងណាស់។
ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Bong Von ត្រូវជាបងថ្លៃនៃ ស ព យុវតីស្លា ប់ខាងលេីនេះ បានសរសេររៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលថា៖
«សូមវិញ្ញាណក្ខន្ធប្អូនបានទៅកាន់ឋានបរមសុខដោយស្ងប់ស្ងាត់ផងចុះ ជាតិក្រោយសូមអោយប្អូនអាយុវែង សូមកុំឲ្យអាយុខ្លីដូចជាតិនេះ»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានអញ្ជើញចូលរួម និងផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធរបស់ប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។