ទឹកចិត្តល្អខ្លាំងណាស់! មាស សុខសោភា ប្រកាសបរិច្ចាគ ១២០០ដុល្លារ ចូលរួមជាមួយរាជរដ្ឋាភិបាល ទិញវ៉ាក់សាំងប្រឆាំង កូវីត19 ចាក់បង្ការដល់ប្រជាជនកម្ពុជា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ លើទំព័រហ្វេសប៊ុកឈ្មោះ Meas Soksophea Heart Foundation បានប្រកាសនូវទង្វើសប្បុរសចូលរួមបរិច្ចាគថវិការួមចំណែកជាមួយរដ្ឋាភិបាល របស់តារាចម្រៀងល្បីកញ្ញា មាស សុខសោភា ដោយរៀបរាប់បញ្ជាក់យ៉ាងដូច្នេះថា«នាងខ្ញុំ មាស សុខសោភា បានចូលរួមបរិច្ចាកថវិការចំនួន 1200$

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយក្រុមហ៊ុនសម្រស់ធម្មជាតិ ជូនដល់រាជរដ្ឋាភិបាលដើម្បីចូលរួមចំណែកក្នុងការទិញវ៉ាក់សាំងប្រឆាំង មេរោគកូវីត19 ដើម្បីជួយបង្ការការពារប្រជាជនកម្ពុជាយើង ឲ្យជៀសផុតពីការឆ្លងមេរោគកូវីត19នេះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះ តារាចម្រៀងស្រីដែលទើបជួបប្រទះនូវការរិះគន់ថាជាមនុស្សមានអត្តចរិតឈ្លើយ ឬកក្រអើតក្រទម មិនគួរឲ្យគោរពនោះ បានបន្តរៀបរាប់ដោយជូនពរទៅកាន់ប្រជាជនខ្មែរទូទាំងប្រទេសជៀសផុតកូវីដ១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសំណេរចេញពីចិត្តព្រួយបារម្ភថា«សូមពុកម៉ែបងប្អូនទាំងអស់គ្នាជៀសឆ្ងាយពីជំងឺកូវីត19 ការពារខ្លួនដោយពាក់ម៉ាស់អោយបានត្រឹមត្រូវជាប្រចាំ និង លាងសម្អាតដៃជាមួយអាល់កុលរឺសាប៊ូអោយបានញឹកញាប់»៕

Leave a Reply