ស្អាតហើយចិត្តល្អទៀត! សុខ ពិសី បរិច្ចាគទឹកប្រាក់ ៣ពាន់ដុល្លារ ជូនរាជរដ្ឋាភិបាលសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ជាការពិតណាស់ ស្របពេលដែលបច្ចុប្បន្នប្រទេសកំពុងខ្វះខាតថវិកាក្នុងការទិញវ៉ាក់សាំងកូវីដ១៩ មកពីក្រៅប្រទេស ដើម្បីជួយព្យាបាលជូនដល់ប្រជាជនដោយឥតគិតថ្លៃ យើងឃើញថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាពេលកន្លងមកមានបណ្ដាអ្នកមានមុខមាត់ក្នុងសង្គម សិល្បករ សិល្បការនី និងសប្បុរសជនជាច្រើន បាននាំគ្នាសហការគ្នាបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនជាហូរហែជូនទៅកាន់ថ្នាក់ដឹកនាំ ដែលរឿងមួយនេះពិតជាគួរឲ្យសរសើរខ្លាំងមែនទែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះដែរ កាលពីម្សិលតារាចម្រៀងជើងចាស់ កញ្ញា សុខ ពិសី ក៏បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធើណែត ក៏ដូចជាហ្វេនៗជាច្រើន ពោលពាក្យសរសើរពីនាងសឹងគ្រប់គ្នាផងដែរ ដោយតារាស្រីរូបនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏បានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនដូចទៅនឹងតារាដទៃទៀតដែរ ដែលនាង​បានបរិច្ចាគទឹកប្រាក់ចំនួន ៣ពាន់ដុល្លារជូនទៅកាន់រាជរដ្ឋាភិបាល ដើម្បីត្រៀមថវិកាទាំងនោះ ទៅទិញវ៉ាក់សាំងកូវីដ១៩ព្យាបាលជូនប្រជាជន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់បន្ថែមថា នេះក៏មិនមែនជាលើកទីមួយនោះទេ ដែលតារាស្រីសាច់ចាំរូបនេះ បានធ្វើរឿងជួយសង្គមបែបនេះ ព្រោះជាញឹកញាប់រាល់ពេល ដែលប្រទេសជួបគ្រាអាសន្ម្នម្ដង នាងតែងតែជួយមិនដែលរំលងមួយរឿងនោះឡើយ៕

Leave a Reply