ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២០ នេះ រដ្ឋបាលក្រុងសែនមនោរម្យ បានជម្រាបជូនដំណឹងដល់ម្ចាស់អាជីវកម្ម រឺលេក្ស ហៀល រីសត Relax Hill Resort ឱ្យផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន ដោយសារ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០
កន្លងមកមានភ្ញៀវ ឈ្មោះ អិត កុម៉ាល ភេទប្រុស អាយុ ៣៥ ឆ្នាំ បានធ្វើតេស្តវិជ្ជមានកូវីដ១៩ក្នុង «ព្រឹត្តការណ៍សហគមន៍ ២៨ វិច្ឆិកា» ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានទៅហាង Zando
បឹងកេងកង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយបានមកស្នាក់នៅ រឺលេក្ស ហៀល រីសត Relax Hill Resort កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២០។
ក្នុងនោះ អ្នកដែលបានប៉ះពាល់ អ្នកវិជ្ជមានកូវីដ១៩ ឈ្មោះ អិត កុម៉ាល់ នៅរីលេក្ស ហៀល រីសត មានចំនួន ០៧ នាក់ មានស្រ្តីចំនួន ០៤ នាក់ ដែលអ្នកទាំងនេះត្រូវ ធ្វើតេស្តយកវត្ថុសំណាករកមេរោគកូវីដ១៩ និង ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅ រឺលេក្ស ហៀល រីសត Relax Hill Resort ជាកំហិត ។
បន្ថែមលើនេះផងដែរ រដ្ឋបាលខេត្តមណ្ឌលគិរី អំពាវនាវឱ្យ បងប្អូនដែលបានស្នាក់នៅរឺលេក្ស ហៀល រីសត Relax Hill Resort ខាងលើចាប់ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ មកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ សូមធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ និងត្រូវទៅធ្វើតេស្តយកវត្ថុសំណាករកមេរោគកូវីដ១៩ ។
រដ្ឋបាលក្រុងសង្ឃឹមថាអ្នកពាក់ព័ន្ធ អស់ ចូលរួមសហការ និងអនុវត្តឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃជូនដំណឹងនេះ ៕សូមអានពត៌មានលម្អិតនៅខាងក្រោម ៖