សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕
ក្នុងនោះផងដែលមានសប្បុរសជនជាច្រើនបានចូលរួម ថវិការ ក៌ដូចជា ឧកញ៉ាតារាល្បីៗ ក៌ដូចជាមហាជនជាច្រើនបានជួយគ្នា ក្នុងការទិញវ៉ាក់សំាង កូវីត១៩ យ៉ាងណាមិញ ក្រលេកទៅមើល បងស្រី អូន និយាយអ្នកលក់អនឡានដ៏ជោគជ័យម្នាក់គឺ ស្រីអូន
ដោយមិនត្រឹមតែពូកែរកស៊ី ប៉ុណ្ណោះទេថែមទំាងមានចិត្តសប្បុរសធម៌ ថែមទៀតផង ជារើយៗ បងស្រីតែងតែជួយដល់ អ្នកក្រីក្រ ទុរគត និងជនពិការជាច្រើន ដោយការព្យាបាលទៀតផង ថ្ងៃនះផងដែលបងស្រីបានចូលរួមបរិចាក ថវិការក្នុងការទិ ញវ៉ាក់សំាងនេះផងដែរ យោងតាមផេកបងស្រី
បានបង្ហោះថា នាងខ្ញុំ ស្រីអូន និងស្វាមី Chheang Roth Premier បរិច្ចាកថវិកា 600,000,000 រៀល (15 មុឺនដុល្លារ) ជូនដល់រដ្ឋាភិបាលដើម្បីចូលរួមចំណែកក្នុងការទិញវ៉ាក់សាំងប្រឆាំង មេរោគកូវីត19។នេះជាការចូលរួមចំណែកមួយដែលខ្ញុំ
និងគ្រួសារបានជួយដល់ប្រជាពលរដ្ឋកម្ពុជាជាមួយរដ្ឋាភិបាល។នាងខ្ញុំនឹងបន្តចូលរួមតាមលទ្ធភាពដែលនាងខ្ញុំមាន។សូមជូនពរដល់បងប្អូនទាំងអស់គ្នាជៀសផុតពីជំងឺដ៏កាចសាហាវនេះផងចុះ។