បើនិយាយដល់ អ្នកស្រីទ្រី ដាណា ថៅកែហាងពេជ្រចិត្តធម៌ ដែលប្រិយមិត្តជាទូទៅបានស្គាល់ជាក់ជាមិនខាន។ ដោយឡែកកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ បានធ្វើការបង្ហោះរូបថតខ្សែកមាសយ៉ាងស្អាតនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន
ជាមួយនឹងការសរសេរCaptionថា «ម៉ែអាថ្លែនអើយស្អាតម្ល៉េះទេធ្វើបាបផ្លូវចិត្តខ្ញុំណាស់តោះបងប្អូនអ្នកចាប់អារម្មណ៍កក់ទុកឲ្យហើយណាប្រយ័ត្នគេទិញបាត់(ទើបចូលស្តុក)»។
យ៉ាងណាមិញអ្នកស្រី បានលើកឡើងថា មានអ្នកលក់ដី បានចូលហាងរបស់អ្នកស្រីធ្វើការដើរមើលពេញហាង តែមិនបានទិញនោះទេ។ ការមិនបានទិញមិនជាថ្វីនោះទេ តែពេលនោះអ្នកលក់ដី បានបោះពាក្យសម្ដីថា ទៅលក់អីមាសពេជ្រ
គេលក់ដីតែមួយដុំ គេហូបមួយជីវិតមិនអស់ ហើយជាការឆ្លើយតបអ្នកស្រី បានលើកឡើងថា មុខរបរនេះខ្លួនស្រឡាញ់ខ្លួនចេះតែលក់ទៅ ម្យ៉ាងវាបានចំណូលមកខ្លួនរាល់ថ្ងៃ ហើយលក់ដីទម្រាំដាច់មួយដុំៗវារាងយូរដែរ៕ តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖
សូមទស្សនាវីដេអូខាងក្រោមនេះ៖