ស្ងាត់ៗ តារាចម្រៀង អ៊ីវ៉ា ដាច់ចិត្តប្រកាសជាសាធារណៈរៀបការខែក្រោយ ព្រោះតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កញ្ញា អ៉ីវ៉ា មានឈ្មោះពេញ ឃីន ស្រីនាថ ដែលជាតារាចម្រៀងស្រីល្បី មួយរូប​ក្នុងវិស័យ​សិល្បៈ ដោយមានបទ​ចម្រៀងល្បីៗ​ជាច្រើន ជាមួយទឹកដមសំឡេងយ៉ាងផ្អែមដូចទឹកឃ្មុំ ពិរោះដូចជារ៉ៃ ធ្វើឲ្យរណ្ដំចិត្ត​ដល់ប្រិយមិត្ត​អ្នកស្ដាប់គ្រប់ៗគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀងវ័យក្មេង ស្រស់ស្អាតម្នាក់នេះ ទៅតែឆក់យកបេះដូង អ្នកគាំទ្រច្រើនពីមហាជនគ្រប់មជ្ឈដ្ឋាន ជាពិសេស បទចម្រៀងនីមួយៗរបស់នាង ពិតជាពីរោះ មិនថាបទបនោសញ្ចេតនា ឬ បទញាក់នោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលដែលដំណឹងមានគូស្រករមិនសូវជាលេចឮនោះឡើយថានាងមានអ្នកថ្នម ឬអ្នកថែយ៉ាងណានោះឡើយដ្បិតជារឿយៗរាល់ពេល អ៊ីវ៉ា ចេញច្រៀងតាមកម្មវិធីតែងមានវត្តមានលោកឪពុកមើលថែជានិច្ច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែមកដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២០ តារាចម្រៀងមកពីខេត្តកំពង់ស្ពឺបានធ្វើការប្រកាសជាសាធារណៈថាខ្លួននឹងរៀបការនៅខែក្រោយនេះហើយដោយសារតែហេតុផលមួយគត់ទើបសម្រេចចិត្តដ៏ឆាប់រហ័សបែបនេះ។ ចំពោះហេតុផលគឺព្រោះតែ អ៊ីវ៉ា ពិបាកក្នុងការឆ្លើយតបជាមួយមិត្តរួមទ្រនំលោក កែវ វាសនា បានចូលខមិនសួរថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ដឹងកាលយកប្តីទេចែ ល្មមហើយគេការអស់ហើយ»។ ក្រោយសំណេរតារាចម្រៀងកូនពីរទម្លាយមកលេងបន្លំមែនផងនោះធ្វើឲ្យ អ៊ីវ៉ា មិនអាចនៅស្ងៀមឈរឱបដៃមើលឡើយក៏បានធ្វើការបង្ហោះពាក្យពេចន៍នេះរួមសារបញ្ជាក់ច្បាស់ៗលើគណនីហ្វេសប៊ុករបស់ខ្លួនឈ្មោះ Khin Sreyneath ថា៖ «Comment ពិឃាតពេកហើយបង តិចការខែក្រោយអោយមើលឡូវនឹង ហាហា Keo Veasna»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះការពិតនៅពីក្រោយការជ្រើសរើសគូស្រកប្រចាំជីវិត និងរៀបមង្គលពេលណានោះហាក់មានមន្ទិលនៅឡើយព្រោះការបង្ហោះនាពេលនេះរបស់ អ៊ីវ៉ា គ្រាន់តែជាការលេងសើចជាមួយលោក កែវ វាសនា តែប៉ុណ្ណោះ។ ចំពោះអ្នកគាំទ្ររបស់ អ៊ីវ៉ា ក៏តែងចង់ឃើញរូបនាងបង្ហាញគូស្នេហ៍ពិត និងប្រកាសពីថ្ងៃជ័យ ដើម្បីពួកគេបានធ្វើការអបអរជូនពរផងដែរ៕

Leave a Reply