ភ្នំពេញ នាយប់ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២០ នេះ បងប្អូន ប្រជាពលរដ្ឋខ្មែរ យ៉ាងច្រើន បានសម្តែងក្តីរំភើបរីករាយ សឹងតែមិននឹកស្មានដល់ ក្រោយទទួលបានដំណឹងពិសេសមួយ ដោយ សម្តេចតេជោ ហ៊ុន សែនត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩
យកមកចាក់ជូនប្រជាជនយើង ដោយឥតគិតថ្លៃជាជំហានដំបូង។ក្រោយទទួលដំណឹងដ៏សែនរីករាយ នេះភ្លាម គេឃើញលោកឧកញ៉ានិង តារាល្បីៗជាច្រើនដួង នាំគ្នាចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនជាហូរហែ ជូន សម្តេចតេជោ ហ៊ុន សែន ដើម្បី ទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩។
ក្នុងនោះ ចែដាណា បានបង្ហោះសារមុននេះបន្តិចថា នាងខ្ញុំនិងស្វាមីសុំចូលរួម ១០ម៉ឺនដុល្លា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ជាមួយសម្ដេច ជួយប្រជាពលរដ្ឋខ្មែរ ក្នុងពេលដ៏លំបាកនេះ ទឹកប្រាក់នេះតិចតួចស្ដួចស្ដើងណាស់ តែនាងខ្ញុំ និងស្វាមីបានចូលរួមតាមធនធាន
កម្លាំងចិត្ត ហើយខ្ញុំពិតរំភើបចិត្តខ្លាំងណាស់ ពេលឃើញសម្ដេចប្រកាស ទិញវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ។ សូមចូលរួមទាំងអស់គ្នា ដើម្បីកម្ពុជាអាចរួចផុតគ្រោះអាក្រក់នេះ។