ទោះបរាជ័យក្នុងជីវិតស្នេហាតែ សុន ស្រីពេជ្រ នៅតែរឹងមាំតស៊ូសម្រេចបំណងប្រាថ្នាទី១ បានសម្រេច!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនមែនជារឿងងាយស្រួលនោះទេ ដែលត្រូវមើលថែទាំងកូនតូចៗដល់ទៅពីរនាក់ ដោយគ្មានវត្តមានស្វាមីនៅក្បែរ ហើយត្រូវធ្វើការងារមួយចំនួនបន្ថែមទៀត តែយ៉ាងណាពេលនេះ សុនស្រីពេជ្រ បានព្រលយថា បំណងទីមួយបានសម្រេចហើយ នៅឡើយបំណងបន្តបន្ទាប់ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេចាំបានថាជីវិតគូរបស់ សុន ស្រីពេជ្រ ចាប់ផ្តើមមានភាពរកាំរកូស និង ចែកផ្លូវគ្នាដើរក្រោយនាង សម្រាលកូនប្រុសទីពីរប៉ុន្តែមហាជនបានស្ញើចសរសើរចំពោះ សុន ស្រីពេជ្រ ដែលសុខចិត្តខាំមាត់រក្សាភាពស្ងប់ស្ងាត់ ចំពោះការបែកបាក់គ្រួសារ ដោយយកពេលវេលាមើលថែទាំកូនតូចៗទាំងពីររបស់ខ្លួនបានយ៉ាងល្អ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលគួរឱ្យអាណិតនោះ សុន ស្រីពេជ្រ បានចេញច្រៀងក៏ដូចជាធ្វើការងារមួយចំនួនទាំងខ្លួននៅសរសៃខ្ចី ដោយអះអាងថាប្រឹងប្រែងដើម្បីកូនទាំងពីរទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការលើកឡើងរបស់តារាចម្រៀងរូបនេះ បានធ្វើឱ្យមហាជនក៏ ដូចជាមិត្តភក្តិក្នុងសិល្បៈបានសម្តែងការអាណិត និង លើកទឹកចិត្តដល់រូបនាងគ្រប់ៗគ្នា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ពាក្យថាកម្សត់ ពាក្យថាទន់ខ្សោយ ហាក់មិនមាននៅក្នុងវចនានុក្រុមជីវិតរបស់ តារាស្រីសំឡេងផ្អែមរូបនេះឡើយ ព្រោះពេលនេះ សុន ស្រីពេជ្រ បានអះអាងថា «ក្តីប្រាថ្នារបស់ខ្ញុំទី១ នឹងមកដល់ខែក្រោយនេះហើយ នៅមានក្តីប្រាថ្នាបន្តបន្ទាប់ទៀតការងារថ្មីអ្វីៗក៏ថ្មីទាំងអស់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះបី សុន ស្រីពេជ្រ មិនបានអះអាងថាក្តីប្រាថ្នាទីមួយដែលនឹងសម្រេចនៅក្នុងខែក្រោយនេះ ជាអ្វីក៏ពិតមែន តែមានមិត្តភក្តិរួមអាជីពជាច្រើន បាននាំគ្នាអបអរសាទរយ៉ាងខ្លាំង ហើយខ្លះទៀតបានចំអន់នាងថាកុំភ្លេចជប់លៀងទៀតផង៕

Leave a Reply