ភ្នំពេញ ប្រិយមិត្តជ្រាបច្បាស់រួចហើយថា ទម្រាំតែបានក្លាយជាម្ចាស់ហាងមាសពេជ្រ និង ជាអ្នកជំនួញមួយរូបដ៏ជោគជ័យដូចពេលនេះអ្នកនាង ទ្រី ដាណា បានហែលឆ្លងកាត់ព្យុះភ្លៀង ទុក្ខលំបាកវេទនាជាច្រើនរាប់មិនអស់ ដូច្នេះហើយ ទើបអ្នកនាងសម្បូរទៅដោយបទពិសោធក្នុងកិច្ចការធ្វើជំនួញ ។
ដោយសារតែមានបទពិសោធក្នុងការធ្វើជំនួញ និង ជោគជ័យក្នុងជីវិតនេះហើយ អ្នកនាងបានផ្តល់នូវចំណុចគន្លឹះល្អៗដើម្បីឱ្យការធ្វើជំនួញទទួលបានជោគជ័យ និង ក្លាយជាអ្នកមាន ដូចជារូបអ្នកនាង ។
តើអ្នកនាង ទ្រីដាណា មានចំណុចគន្លឹះអ្វីខ្លះ ដើម្បីចែករំលែកដល់មហាជន ដើម្បីឱ្យការធ្វើជំនួញទទួលបានជោគជ័យ និង ក្លាយជាអ្នកមានដូចជារូបអ្នកនាង ?
នៅក្នុងការឡាយវីដេអូមួយ កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកនាងទ្រី ដាណា បានធ្វើការចែករំលែកនូវចំណុចគន្លឹះរបស់ខ្លួនថា៖ គន្លឹះសំខាន់ ដែលនាំឱ្យការធ្វើជំនួញទទួលបានជោគជ័យ និង ក្លាយជាអ្នកមាននោះគឺទី១ ត្រូវមានគោលដៅច្បាស់លាស់ក្នុងការធ្វើអាជីវកម្មរបស់ខ្លួន កុំរារែក ឬ អល់អែកក្នុងចិត្ត បើតាំងចិត្តថា ចាប់ប្រកបរបរនោះហើយ ។
ទី២ ត្រូវប្រកាន់នូវគោលជំហរស្មោះត្រង់ ជាមួយអតិថិជនដើម្បីឱ្យអតិថិជនមានទំនុកចិត្ត បើជារបស់ល្អប្រាប់គេថាល្អ ហើយបើវាមិនល្អ ក៏ត្រូវប្រាប់គេត្រង់ថា វាមិនល្អ ។ ទី៣ បើសហការគ្នារកស៊ីកុំព្រោះតែលុយក្បត់គ្នា វាមិនរីកចម្រើនទេ ។
យ៉ាងណាមិញស្របពេលមុខជំនួញកាន់តែរីកចំរើន ក្រលេកទៅ មើលគ្រួសារវិញចែដាណា កាន់តែមានសុភមង្គលដោយសារតែស្វាមីចេះយល់ចិត្ត និងផ្តល់ភាពកក់ក្តៅជាពិសេសកាលពីថ្មីៗនេះ ពូម៉ៅ ច្រៀងលាយឡំនិងកាយវិការអោយចែដាណា សប្បាយចិត្តទៀតផង ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ
សូមទស្សនាវីដេអូខាងក្រោមនេះ