អស់ការទ្រាំទៀត តារាចម្រៀង ប៉ាត់ សុធារ៉ា ថាបើមិនព្រមចប់ នឹងធ្វើតាមផ្លូវច្បាប់….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ាត់ សុធារ៉ា ក៏ជាតារាចម្រៀងដែលមានរូបសម្រស់ស្រស់ស្អាត និង មានប្រជាប្រិយភាពម្នាក់នៅក្នុងពិភពសិល្បៈ ហើយអ្វីដែលគេចាប់អារម្មណ៍មួយរយៈចុងក្រោយនេះតារាចម្រៀងរូបនេះតែងបង្ហោះសារឈឺចិត្តប្លែកៗជាច្រើន ស្របមួយរយៈមុនលេចលឺព័ត៌មានថាមានស្នេហាត្រីកោណ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងការបង្ហាញរូបភាពដោយមានស្នាមជាំនៅភ្នែក តារាចម្រៀងសាច់សខ្ចីរូបនេះបានលើកឡើងថា «ពេលដែលខ្ញុំចាកចេញគឺអាមនុស្សប្រុសថោកទាបវាតាមវាយធ្វើបាបខ្ញុំមិនឈប់ ហើយឥលូវវាបានចប់អស់ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែនាងខាងប្រពន្ធវាមិនសុខចិត្ត នៅតែបន្តផុសរូបខ្ញុំជាសាធារណៈ សួរថាចង់ឱ្យខ្ញុំហែកហួរគ្នាតាមហ្វេសប៊ុក និង រកខុសត្រូវអីទៀត គេយករឿងពីមុនមកដាក់បន្ទុកលើមនុស្សស្រីតែម្នាក់ ហើយវាមានតម្លៃត្រង់ណាឱ្យខ្ញុំទៅឈ្លោះទៅ ខ្ញុំថាមិនចង់មានរឿងវែងឆ្ងាយទេ តែបើមិនស្រាយរឿងមិនចប់ ស្អែកខ្ញុំនឹងធ្វើតាមផ្លូវច្បាប់» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីបញ្ចេញអារម្មណ៍តាមបណ្តាញសង្គមយ៉ាងឈឺចាប់នោះ តារាចម្រៀងរូបនេះមិនបានបញ្ជាក់រឿងលម្អិតអ្វីឡើយ ប៉ុន្តែយ៉ាងណាគេបានសង្ស័យថាអាចជារឿងស្នេហាត្រីកោណនាងកក្រើកឡើងវិញ ក្រោយស្ងាត់មួយខ្យល់ធំ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងសារវែងអន្លាយនេះ ក៏មានការសួរនាំពីសំណាក់មិត្តភក្តិនៅក្នុងបណ្តាញសង្គម ក៏ដូចជាអ្នកសិល្បៈជាច្រើនថា មានរឿងអ្វីបានដល់ថ្នាក់ហ្នឹង! តែក៏មានអ្នកខ្លះបានជូនពរឱ្យតារាចម្រៀងរូបស្រស់ម្នាក់នេះរឹងមាំ ហើយឆាប់រៀបការរកអ្នកថ្មីទៅនឹងចប់រឿងហើយ ៕

Leave a Reply