នៅមុននេះបន្តិចមានរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានការចែករំលែកគ្នាយ៉ាងច្រើននៅលើបណ្តាញសង្គមអំពីករណីរបស់បុគ្គលិកហាង Petro ម្នាក់បានបង្ហោះសារ ដើម្បីស្នើសុំឱ្យមហាជនបឈ្ឈប់ការរើសអើងចំពោះគ្រួសាររបស់នាង ខណៈដែលគ្រួសាររបស់នាងមិនមានបញ្ហាឆ្លងកូវីដនោះទេ ដោយសារតែនាងមិនបានទៅផ្ទះរយៈពេលមួយខែមកហើយ។
យោងតាមការបង្ហោះសារនៅលើគណនីហ្វេសបុកមួយដែលមានឈ្មោះថា Pharany Phakrany ដែលត្រូវបានគេស្គាល់ថាជាសាច់ញាតិរបស់បុគ្គលិកហាង Petro ដែលមានឈ្មោះថា Pho Dollar បានបញ្ជាក់ឱ្យដឹងថា៖
«សុំញាតិ មិត្ត កូនក្មួយ កុំស្លន់ស្លោរ កុំខ្លាចជ្រុល កុំរើសអើង ទាំងមិនបានយល់រឿងពិត។ តុលា នាងផ្ទុក កូវិដមែន តែនាងខានមកស្រុកជាងមួយខែហើយឪពុកម្តាយនាង (ពូផូមីងទន់ លក់អុសធ្យូង) ក៏មិនបានជួបនាងក្នុងរយៈនេះដែរ ចឹងយើងក៏មិនគួរើសអើងគាត់ទេ។
ទោះជាយ៉ាងណា អាជ្ញាធ៍រសុខាភិបាល លោកកំពង់ស្រាវជ្រាវ សិក្សា និងយកសំណាកពួកគាត់ទៅពិនិត្យ..។ នេះ ជាសំដី តុលា ៖«រើសអើងត្រឹមខ្ញុំហើយ..កុំរើសអើងដល់ឪពុកម្តាយខ្ញុំ..សំខាន់រយៈពេលមួយខែនឹងខ្ញុំអត់បានទៅជួបគាត់នៅស្រុកទេ…
បើជាអ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាមានអារម្មណ៍ម៉េច ….. ឥលូវ I’m ok»គួរជម្រាបថា គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្ដអ្នកប៉ះពាល់ព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា»