ភ្នំពេញ៖ ពីរនាក់បងប្អូនបង្កើតនឹងគ្នា ម្នាក់ធ្វើការនៅធនាគារកាថេ និងម្នាក់ធ្វើការនៅធនាគារចិន ដែលរកឃើញថា បានឆ្លងជំងឺកូវីដ-១៩ ពីព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»
នោះបានទៅទិញខោអាវនៅហាង Zando តាមផ្លូវត្រសក់ផ្អែម (សាខាបឹងកេងកង រាជធានីភ្នំពេញ) កាលពីម៉ោង៨យប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល សូមប្រកាសតាមបណ្តាញព័ត៌មាន Fresh News សូមអំពាវនាវដល់ភ្ញៀវទាំងឡាយណាដែលបានចូលទៅទិញសម្លៀកបំពាក់ នៅហាង Zando
សាខាបឹងកេងកង នៅអំឡុងចាប់ពីម៉ោង៥ល្ងាច ដល់ម៉ោង៨យប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវមកធ្វើតេស្តជាបន្ទាន់វិទ្យាស្ថានជាតិសុខភាពសាធារណៈ ដើម្បីស្វែងរកមេរោគកូវីដ១៩។
សូមជំរាបថា ពីរនាក់បងប្អូនបង្កើតនឹងគ្នានោះ ទី១៖ ឈ្មោះ ឡាយ សេងលី បុគ្គលិកធនាគារចិន (Bank of China) នៅអគារកាណាឌីយ៉ា និងទី២៖ឈ្មោះ ឡាយ សេងលីន បុគ្គលិកធនាគារកាថេ យូណាធិន ហើយពួកគេត្រូវបានរកឃើញមានជំងឺកូវីដ-១៩
ដែលឆ្លងពីអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» ហើយក៏ធ្លាប់បានចម្លងទៅបុគ្គលិកនៅហាង Pedro ចំនួន៧នាក់ផងដែរ៕ ទស្សនាវិដេអូខាងក្រោមនេះ៖
ទស្សនាវិដេអូខាងក្រោមនេះ៖